ពពោះជួបមិនខាន! កូនក្នុងផ្ទៃនឹងចាប់ផ្តើមធាក់នៅតាមសប្តាហ៍នីមួយៗទាំងនេះ
ការមានផ្ទៃពោះនឹងធ្វើឲ្យម្តាយជួបនូវរឿងរ៉ាវ និងបញ្ហាជាច្រើន រាប់ទាំងអារម្មណ៍រីករាយ ពិបាក និងបទពិសោធន៍ ថ្មីៗក្នុងជីវិត។ អ្វីដែលអ្នកទន្ទឹងចង់ដឹងនោះ ប្រហែលជាចលនាធាក់របស់កូនហើយ ពីព្រោះអ្នកធ្លាប់ឮពាក្យថាកូនធាក់។
ដូច្នេះប្រហែលជាអ្នកចង់ដឹងថាកូនចាប់ផ្តើមធាក់នៅពេលណាដូចខាងក្រោម៖
១. សម្រាប់អ្នកម្តាយដែលធ្លាប់មានកូនពីមុន ការធាក់របស់កូនទីពីរនេះ ប្រហែលជាលឿនជាងកូនទីមួយ គឺប្រហែលជានៅអំឡុងសប្តាហ៍ទី១៦ ។
២. កូនដំបូងប្រហែលជាអាចឈានដល់សប្តាហ៍ទី១៨ ទៅ២៤ ទើបកូនអាចធាក់ឲ្យអ្នកដឹងបាន ។
៣. ការធាក់របស់កូន ក៏អាស្រ័យទៅលើសុខភាព និងកម្លាំងរបស់គេផងដែរ ដូច្នេះរបបអាហារ និងការរស់នៅរបស់អ្នក ក៏មានជាប់ទាក់ទងគ្នាដែរ ។
៤. គ្រូពេទ្យបានណែនាំឲ្យអ្នក តាមដានចលនា និងការធាក់របស់កូនឲ្យបានជាប់លាប់ មានន័យថា បើគេធាក់ញាប់ ឬមិនធាក់ទេ ត្រូវប្រញាប់ទៅពេទ្យភ្លាម ។
៥. ចាប់ពីសប្តាហ៍ទី ៣៦ ទៅ ការធាក់នឹងធ្លាក់ចុះ ដោយសារការលូតលាស់ធំធាត់របស់កូន (ស្រង់ពីគេហទំព័រសុខភាព) ៕
ដកស្រង់ពី៖ Health.com