ប្រយ័ត្នប៉ះពាល់ដល់កូន! ស្ត្រីពពោះមិនចង់ស្តាយក្រោយគួរជៀសវាងអាហារទាំងនេះ

អាហារនៅពេលមានផ្ទៃពោះពិតជាសំខាន់ណាស់ ព្រោះវាអាចកំណត់នូវរូបរាង និងសុខភាពកូន នៅក្នុងផ្ទៃដូចនេះអ្នកម៉ាក់ពពោះមិនគួរប្រហែសនោះទេអំពីសុខភាពល្អនៅពេលពពោះ ទោះបីជាយ៉ាងណាដើម្បីជាចំណេះដឹងអ្នកគួរតែដឹងនូវអាហារដែលអ្នកមិនគួរបរិភោគ។

តើពេលដែលអ្នកមានផ្ទៃពោះស្ត្រីពពោះមិនគួរបរិភោគអ្វី?

ខាងក្រោមនេះអ្នកម៉ាក់នឹងបានយល់ប្រភេទអាហារ ៧ ដែលអ្នកគួរជៀសវាង៖

List of 23 Foods You Should Avoid Eating during Pregnancy

១. មិនត្រូវរើសអាហារ
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួររើសអាហារដោយមិនបរិភោគគ្រប់មុខនោះទេ ព្រោះបើអ្នករើសអាហារ អ្នកនឹងមិនអាចស្រូបយកសារធាតុចិញ្ចឹម និងវីតាមីនបានគ្រប់គ្រាប់ឡើយ ដូចនេះកូននឹងមានប្រាជ្ញាខ្សោយជាមិនខាន។

២. មិនត្រូវផឹកកូកាច្រើន
អ្នកមិនត្រូវផឹកកូកាច្រើននោះទេ ព្រោះនៅក្នុងកូកាមានសារធាតុដែលអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន ថែមទាំងប៉ះពាល់ដល់ថ្លើម បេះដូង និងក្រពះរបស់កូនទៀតផង។

៣. មិនត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមឆ្អែតពេក
នៅពេលដែលអ្នកបរិភោគអាហារដែលមានសារធាតុចិញ្ចឹម អ្នកមិនគួរបរិភោគច្រើនពេកក្នុងពេលតែមួយនោះទេ ព្រោះវាមិនត្រឹមតែមិនល្អចំពោះកូនក្នុងផ្ទៃ វាថែមទាំងប៉ះពាល់ដល់អ្នកទៀតផង។

៤. ហាមជក់បារី និងផឹកស្រា
ចំនុចនេះយើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែដឹងរួចមកហើយ ប៉ុន្តែយើងខ្ញុំនៅតែរំលឹក ព្រោះវាជាចំនុចដែលបំផ្លាញកូនអ្នកខ្លាំងបំផុត ធ្វើឲ្យគេគ្មានប្រាជ្ញាឆ្លាតវៃឡើយ។

៥. បន្លែ និងផ្លែឈើដែលមានគីមី
នៅពេលដែលអ្នកលាងបន្លែ និងផ្លែឈើ អ្នកត្រូវតែលាងឲ្យស្អាត ព្រោះបើអ្នកលាងមិនស្អាត ហើយបរិភោគ នោះវាប៉ះពាល់ដល់កូនខ្លាំងណាស់ ធ្វើឲ្យកូនលូតលាស់មិនគ្រប់ បើធ្ងន់ធ្ងរអាចធ្វើឱ្យអ្នកបាត់បង់កូនទៀតផង។

What Is A Poor Diet During Pregnancy

៦. តែក្រាស់
អ្នកមិនត្រូវផឹកតែដែលក្រាស់នោះទេ​ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹងរបស់កូនបាន។

៧. មិនត្រូវបរិភោគអាហារកំប៉ុង
នៅពេលដែលអ្នកមានផ្ទៃពោះ​ អ្នកមិនគួរបរិភោគអាហារកំប៉ុងនោះទេ ព្រោះវាប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនក្នុងផ្ទៃខ្លាំងណាស់ ជាហេតុដែលអាចធ្វើឲ្យកូនមានខួរក្បាលខ្សោយ៕

ដកស្រង់ី៖ Health.com