កុំភ្លេចឪ្យសោះ! សាកតិចនិកទាំងនេះអាចជួយឲ្យកូនរៀនសូត្របានពេញលេញ
ក្នុងអំឡុងពេលបិទខ្ទប់ កុមារក្នុងតំបន់ជាច្រើនមិនអាចទៅសាលាបាន និងតម្រូវអោយរៀនសូត្រតាមប្រព័ន្ធអនឡា។ ការសិក្សាតាមបែបប្រព័ន្ធអ៊ីនធឺណេតនេះបានធ្វើឲ្យពួកគេបាត់បង់អារម្មណ៍រៀនសូត្រ កុមារខ្លះពិបាកយល់អំពីមេរៀន ខ្លះទៀតខ្ជិលច្រអូសជាដើម។
ដូចនេះលោកអ្នកដែលជាឪពុកម្ដាយ ឬអាណាព្យាបាលកុមារទាំងនោះគប្បីមានវិធីសាស្ត្រក្នុងការបង្វឹកពួកគេក្នុងការរៀនសូត្រនៅតាមគេហដ្ឋានដើម្បីជួយឲ្យពួកគេបានរៀនសូត្រទោះបីជាមានការបិទខ្ទប់ក៏ដោយ។
១. រៀបចំកាលវិភាគ និងកិច្ចការ
លោកអ្នកគួររៀបចំម៉ោងសិក្សាឲ្យបានច្បាស់លាស់ដើម្បីកំណត់ពួកគេឲ្យសិក្សាឲ្យបានគ្រប់ម៉ោង និងធ្វើកិច្ចការងារឲ្យបានចប់សព្វគ្រប់។
២. តាមដានពេលសិក្សា
លោកអ្នកត្រូវអង្គុយមើលដើម្បីតាមដានឲ្យពួកគេរៀនឲ្យជាប់លាប់ដើម្បីការពារការគេចវេសពីការរៀន ឬលួចគេងជាដើម។
៣. ជួយដោះស្រាយលំហាត់
នៅពេលពូកគេទាល់គំនិតក្នុងធ្វើលំហាត់ណាមួយ លោកអ្នកត្រូវជួយពួកគេដោះស្រាយដើម្បីលើកទឹកចិត្តក្នុងការរៀន។
៤. ជៀសវាងការរំខាន
លោកអ្នកត្រូវបិទទូរទស្សន៍ និងបណ្ដាញសង្គមផ្សេងៗដើម្បីការពារភាពរំខានដល់ពួកគេ ពេលកំពុងសិក្សា។
៥. អនុញ្ញាតិឲ្យសម្រាក ឬលេងបន្ទាប់ពីរៀនរួច
បន្ទាប់ពីរៀនគ្រប់ម៉ោង លោកអ្នកគួរអនុញ្ញាតិឲ្យពួកគេសម្រាក លេង ឬញ៉ាំអាហារសម្រន់ផ្សេងៗដើម្បីបំពេញថាមពលរាងកាយឡើងវិញ។
ប្រភព៖ Wired II https://www.wired.co.uk