ប្រយ័ត្នស្តាយក្រោយ! គ្រោះថ្នាក់ ៣ យ៉ាង ស្ត្រីពពោះតែងមើលរំលង
ក្នុងចំណោមបញ្ហាច្រើន មានរឿងសំខាន់៣យ៉ាង ដែលស្រ្តីពពោះមិនសូវគិតគូរប៉ុន្មាននោះទេ ដោយសម្អាងថា វាជារឿងធម្មតាប៉ុណ្ណោះ តែតាមពិតធ្វើឲ្យម្តាយ និងកូនជួបបញ្ហាប្រឈមច្រើនយ៉ាង។
ខាងក្រោមនេះអ្នកម៉ាក់ពពោះនឹងបានស្វែងយល់បន្ថែមទៀតអំពីរឿងគ្រោះថ្នាក់នៅពេលពពោះ៖

១. បណ្តោយឲ្យឡើងគីឡូខ្លាំង
អាងតែឃ្លាន ណាមួយគ្រូពេទ្យឲ្យបំប៉នអាហារឲ្យបានច្រើន និងគ្រប់មុខទៀតនោះ ស្រីៗមានផ្ទៃពោះមួយចំនួនបណ្តាយឲ្យឡើងគីឡូតាមចិត្ត។ បែបនេះមិនល្អនោះទេ អំឡុងពពោះគ្រូពេទ្យណែនាំឲ្យឡើងគីឡូចន្លោះពី ១០- ១២ គីឡូ បើមិនអ៊ីចឹងទេអាចគ្រោះថ្នាក់ទាំងពេលពពោះ និងសម្រាលកូន។
២. មិនខ្វល់រឿងធ្លាក់សមានពណ៌ និងក្លិន
ដោយហេតុថាធ្លាក់សអំឡុងពពោះជារឿងធម្មតាពាក់ព័ន្ធនឹងការប្រែប្រួលអ័រម៉ូន ម្ល៉ោះហើយស្រីៗមួយចំនួនមិនសូវខ្វាយខ្វល់នោះទេ។ ទោះបីជាធ្លាក់សពេលពពោះមិនមានបញ្ហាចោទក៏ពិតមែន តែស្រីៗគ្នាយើងកុំប្រហែសឲ្យសោះ។

៣. ចេះតែមួរម៉ៅ តានតឹងអារម្មណ៍
ការផ្លាស់ប្ដូរកម្រិតអ័រម៉ូន ជាមូលហេតុនាំឲ្យស្រីៗពពោះមានអារម្មណ៍ប្រែប្រួល ជួបអាការៈអស់កម្លាំង ធេងធោង ពេលខ្លះចាញ់អាអូន ញ៉ាំអីមិនបាន ណាមួយអត់អ្នកយល់ចិត្តទៀតនោះ អារម្មណ៍កាន់តែមួរម៉ៅ។ ទោះបីជាបែបនេះក៏ដោយ យើងត្រូវចេះបន្ធូរអារម្មណ៍តានតឹងទាំងនោះ បើមិនអ៊ីចឹងទេអាចនឹងប៉ះពាល់ដល់សុខភាពខ្លួន ដូចជាមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងការប៉ះពាល់ដល់ការវិវត្តកូនក្នុងផ្ទៃ កូនកើតមកមិនគ្រប់គីឡូ កូនអាចកើតមុនខែជាដើម។
ដកស្រង់ពី៖ Hello Health Group