សំខាន់ណាស់! រឿងទាំងនេះស្ត្រីពពោះត្រូវធ្វើ និងមិនគួរធ្វើអំឡុងពេលពពោះ
ការថែទាំសុខភាពពេលមានផ្ទៃពោះ គឺជារឿងសំខាន់បំផុតដែលស្រីៗយើងត្រូវយកចិត្តទុកដាក់ ដើម្បីមានសុខភាពល្អទាំងម៉ាក់ និងបេប៊ី។ ទារកអាចលូតលាស់បានល្អ លុះណាតែម៉ាក់ៗមានសុខភាពល្អ និងទទួលអាហារូបត្ថម្ភគ្រប់គ្រាន់។
ស្រ្តីមានផ្ទៃពោះទាំងអស់ថែទាំសុខភាពឲ្យបានដិតដល់ និងបំប៉នអាហារដែលសម្បូរជីវជាតិអំឡុងពេលមានកូន ពិសេសចៀសឲ្យបាននូវចំណុចមួយចំនួនខាងក្រោម៖

១. រឿងចាំបាច់ត្រូវធ្វើ
- ញ៉ាំអាហារចម្រុះមុខ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ
- ញ៉ាំអាហារឲ្យបាន ៥ពេល (អាហារសំខាន់ ៣ពេល និងសម្រន់ ២ពេល)
- តាមដានសុខភាព និងពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ (យ៉ាងតិច ៤ដង)
- ចាក់ថ្នាំតេតាណុស
- លេបថ្នាំជាតិដែកឲ្យបានយ៉ាងតិច ៩០គ្រាប់ និង ៤២គ្រាប់(ក្រោយសម្រាល)
- លេបថ្នាំទម្លាក់សត្វល្អិត
- សម្អាតខ្លួនប្រាណជាប្រចាំ។

២. ប្រការចៀសវាង
- ចៀសវាងការញ៉ាំអាហារប្រៃពេក
- មិនត្រូវអង្គុយ ឬឈរយូរពេក
- ចៀសវាងធ្វើការងារធ្ងន់ៗ
- ញ៉ាំអាហារក្រៀមក្រោះ
- ហាមញ៉ាំស្រា ឬជក់បារី។
ការអនុវត្តបានត្រឹមត្រូវដូចការណែនាំទាំងប៉ុន្មានចំណុចខាងលើនេះ ធ្វើឲ្យម៉ាក់ៗ និងបេប៊ីមានសុខភាពល្អ ចៀសពីផុតពីហានិភ័យផ្សេងៗទាំងមុន អំឡុងពេល និងក្រោយសម្រាល។
ដកស្រង់ពី៖ Hello Health Group