ពពោះជួបមិនខាន! អារម្មណ៍តានតឹងពេលពពោះដែលនឹងកើតមានឡើង
មានតែស្រីៗគ្នាយើងទេដឹងច្បាស់ ពពោះពិបាកប៉ុនណា! តែពិបាកយ៉ាងណា នៅតែទ្រាំ ឲ្យតែបេប៊ីសុខភាពល្អ ពិបាកប៉ុនណាមិនសំខាន់។ ប៉ុន្តែទ្រាំក៏ទ្រាំចុះ កុំឲ្យតែតានតឹងខ្លាំងពេក ត្រូវដឹង ទោះមានរឿងអីកើតឡើងក៏ដោយ ត្រូវចេះទប់អារម្មណ៍។
ខាងក្រោមនេះជាវិធីគ្រប់គ្រងអារម្មណ៍តានតឹងកំពុងពពោះដែលអ្នកម៉ាក់ត្រូវដឹង៖
១. រក្សារបបអាហារផ្តល់សុខភាពល្អ៖
ភាពតានតឹងអារម្មណ៍ នឹងជះឥទ្ធិពលខ្លាំងទៅលើការញ៉ាំ នាំឲ្យរបបអាហារមិនល្អ អារម្មណ៍ធុញថប់កាន់តែខ្លាំងឡើងដូចគ្នា។ ប្រឹក្សាជាមួយគ្រូពេទ្យ ស្វែងរករបបអាហារល្អៗអំឡុងពេលពពោះ ប្តេជ្ញាញ៉ាំអាហារសុខភាពឲ្យបានខ្ជាប់ខ្ជួន។ វីតាមីន អូមេហ្គា ៣ និងសារធាតុរ៉ែ ខនិជ ត្រូវគេជឿថាជាសារធាតុបំប៉នពង្រឹងអារម្មណ៍។ ញ៉ាំអូមេហ្គា ៣ គ្រប់គ្រាន់ អាចកាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្តបាន។
២. ហាត់ប្រាណ
សកម្មភាពផ្លូវកាយជួយគ្រប់គ្រងភាពតានតឹងក្នុងអារម្មណ៍ ដូចជា ដើរ ២០ នាទី។ ត្រូវចេញក្រៅស្រូបខ្យល់អាកាសស្រស់ថ្លា ហើយពេលកំពុងនៅកន្លែងធ្វើការ សម្រាកខ្លីៗឲ្យបានច្រើន និងព្យាយាមដើរទៅវិញទៅមកឲ្យបានប៉ុន្មាននាទី។
៣. ម៉ាស្សា
រាប់ពាន់ឆ្នាំកន្លងមកនេះ ម៉ាស្សាត្រូវគេស្គាល់ថា ជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រពិសេសបំផុត ដើម្បីបន្ធូរអារម្មណ៍តានតឹង ។ គួរសុំប្តីម៉ាស្សាឲ្យយើង ឬក៏អាចទៅរកកន្លែងម៉ាស្សា ពិសេសការម៉ាស្សាព្យាបាលដោយក្លិនក្រអូបប្រេងចម្រាញ់ពីធម្មជាតិ កាន់តែប្រសើរ។
ករណីសឹងទាំងអស់ ហេតុផលនៅពីក្រោយការរលូតកូន មិនមានការអះអាងច្បាស់លាស់នៅឡើយ ប៉ុន្តែករណីរលូតកូនស្ទើរទាំងអស់ កើតមានឡើងអំឡុងត្រីមាសទីមួយ ដោយសារតែភាពមិនប្រក្រតីនៃកោសិកា ក្រូម៉ូសូម ក្នុងស៊ុតបង្កកំណើត ហើយក៏គ្មាននរណាម្នាក់អាចដោះស្រាយបញ្ហានេះបាននៅឡើយ។
តែកុំបារម្ភ តាមរយៈការរស់នៅមានផាសុកភាព គ្មានសម្ពាធផ្លូវចិត្តខ្លាំង គ្នាយើងច្បាស់ជាមិនប្រឈមករណីរលូតកូនឡើយ។
ដកស្រង់ពី៖ Hello Health Group