ពពោះប្រយ័ត្នផង! សញ្ញាមិនស្រួលពេលមានផ្ទៃពោះទាំង ៩ ដែលអ្នកត្រូវដឹងជាចាំបាច់
ការមានផ្ទៃពោះជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់ស្ត្រីទាំងឡាយ ព្រោះពួកគេត្រូវឆ្លងកាត់ឧបសគ្គរាប់រយជំពូកដែលប្រុសៗមិនអាចយល់ពីអារម្មណ៍មួយនេះឡើយ។ ប៉ុន្តែទន្ទឹមនឹងមានមោទនៈភាពមួយនេះ ស្ត្រីមានផ្ទៃពោះគួរប្រុងប្រយ័ត្នសញ្ញាព្រមានមួយចំនួនផងដែរ ព្រោះវាអាចបញ្ជាក់ថាកូននៅក្នុងផ្ទៃកំពុងតែមានបញ្ហា ឬសុខភាពរបស់អ្នកកំពុងតែដុនដាបដែលត្រូវការជំនួយជាបន្ទាន់។
ខាងក្រោមនេះជាសញ្ញាទាំង ៩ ដែលធ្វើឪ្យអ្នកមិនស្រួលពេលពពោះនោះទេ៖

១. ហូរឈាមច្រើនតាមទ្វារមាស
២. សីតុណ្ហភាពរាងកាយលើសពី ៣៧.៧អង្សាសេ
៣. មានការឈឺចាប់ ឬរលាក នៅពេលនោម
៤. ហើមជុំវិញភ្នែក នៅពេលក្រោកពីគេង
៥. កើតមានអាការហើមមុខ ដៃ ជើង និងកជើងភ្លាមៗ
៦. មានបញ្ហាភ្នែកដូចជា មើលអ្វីព្រិលៗ ចេញសរសៃក្រហមៗដូចផ្លេកបន្ទោល មានស្នាមអុជខ្មៅក្នុងភ្នែក
៧. ក្អួត ឬរាគរយៈពេល ២៤ម៉ោង ឬច្រើនជាងនេះ
៨. ចលនារបស់កូនក្នុងផ្ទៃប្រែជាផ្លាស់ប្តូចុះខ្សោយភ្លាមៗ
៩. ឈឺចាប់នៅក្នុងពោះយ៉ាងទាន់ហន់
ដកស្រង់ពី៖ Health.com