បែបនេះសោះ! មូលហេតុ 5 យ៉ាងដែលទារកស្រែកយំ ចង់ប្រាប់ម៉ាក់ៗ

ការស្រែកយំរបស់ទារក គឺជាការប្រាប់ដំណឹង ដើម្បីឱ្យលោកឪពុកអ្នកម្តាយបានដឹងពីតម្រូវការរបស់គេ ព្រោះគេនៅមិនទាន់អាចនិយាយ ឬប្រាប់តាមវិធីណាផ្សេងទៀតបាន។ ទារកខ្លះស្រែកយំមិនយូរប៉ុន្មានទេ តែទារកខ្លះវិញមានទម្លាប់យំប្រាប់ដំណឹងនេះបានយូររហូតរាប់ខែ។

លោកឪពុកអ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជានៅមិនទាន់ស៊ាំធ្លាប់នឹងការទប់ទល់ពេលកូនតូចស្រែកយំញឹកញាប់នេះទេ ព្រោះការដែលទារកស្រែកយំនេះបណ្តាលមកពីច្រើនមូលហេតុ ដូច្នេះអ្នកម្តាយគួរសង្កេតមើលថា

តើពេលកូនស្រែកយំម្តងៗនេះបណ្តាលមកពីមូលហេតុអ្វី?

Hungry, in pain or content? Adults can't tell what a baby wants | New  Scientist

១ . កូនឃ្លានហើយម៉ាក់៖ កូនតូចនឹងស្រែកយំជារយៈៗ សម្លេងយំឮសូររាងខ្ពស់ស្រួច ទារកខ្លះបៅដោះម្តាយហើយបានមិនយូរប៉ុន្មានក៏ស្រែកយំទារបៅទៀត ដោយសារតែក្នុងអំឡុងពេលដំបូងៗក្រពះរបស់ទារកនៅមិនទាន់អាចទទួលទឹកដោះបានច្រើន
និងទឹកដោះម្តាយងាយស្រួលរំលាយផង ទើបធ្វើឱ្យកូនតូចឃ្លានញឹកញាប់ហ្នឹងឯង ក្នុងអំឡុងខែដំបូងនេះអ្នកម្តាយអាចត្រូវឱ្យកូនបៅទឹកដោះក្នុងមួយថ្ងៃពី 6 – 10 ដងឯណោះ។

2 . ម៉ាក់អ៊ើយ កន្ទបកូនសើម៖ ទារកនឹងនោមញឹកញាប់ ដោយសារតែក្រពះនៅតូច ពេលបៅទឹកដោះច្រើនក៏ធ្វើឱ្យនោមញឹកញាប់ ជាពិសេសទារកដែលបៅទឹកដោះម្តាយនឹងងាយរំលាយជាងទារកដែលបៅទឹកដោះគោលាយ ធ្វើឱ្យក្នុងអំឡុងខែដំបូងទារកនឹងជុះច្រើនដងក្នុងមួយថ្ងៃ ដូច្នេះបើកូនតូចយំរករឿងអ្នកម្តាយត្រូវឧស្សាហ៍មើលកន្ទបកូនផង ថាតើមានសើមខ្លាំងពេកឬក៏អត់។

3 . កូនមានអារម្មណ៍ថាឈឺណាស់ ម៉ាក់អ៊ើយ៖  កូនតូចនឹងស្រែកយំសម្លេងឮរាងស្រួចខ្ពស់ និងខ្លាំង បើកើតចេញពីអាការៈឈឺចាប់ទារកនឹងមានអារម្មណ៍ថាមិនសប្បាយខ្លួន ដូច្នេះអ្នកម្តាយគួរតែរកមើលមូលហេតុថា តើកូនកើតអី និងឈឺចាប់ត្រង់ណា? បើកូនយំឥតឈប់គួរប្រញាប់នាំទៅមន្ទីពេទ្យកុមារភ្លាមនៅថ្ងៃនោះតែម្តង។

5 Sick Baby Hacks to Try & 3 to Skip - UnityPoint Health

4 . ធាតុអាកាសក្តៅ(ឬត្រជាក់)ម្ល៉េះម៉ាក់៖  ធាតុអាកាសក្តៅ ឬត្រជាក់ជ្រុលពេកក៏ធ្វើឱ្យទារកមិនសប្បាយខ្លួន និងធ្វើឱ្យស្រែកយំរករឿងបានដែរ ដូច្នេះនៅពេលថ្ងៃដែលធាតុអាកាសក្តៅគួរស្លៀកពាក់ឱ្យកូនតូចបែបធូរៗរលុងៗ ដាក់ឱ្យគេងនៅកន្លែងដែល
ស្រឡះៗ បើពេលយប់វិញគួរឱ្យគេងនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ ឬនៅក្នុងកន្លែងដែលមានធាតុអាកាសត្រជាក់ស្រួល និងគួរស្លៀកពាក់អាវដៃវែង និងខោជើងវែងឱ្យកូនដើម្បីឱ្យរាងកាយកូនបានកក់ក្តៅជាប់ជានិច្ច។

5 . កូនចង់ឱ្យម៉ាក់ព៖ ទារកតែងត្រូវការការយកចិត្តទុកដាក់ពីឪពុកម្តាយគ្រប់ពេលវេលា បើកូនស្រែកយំរករឿង សូមអ្នក
ម្តាយសាកល្បងលើកកូនបី ឬពឡើងមកឱបយ៉ាងណែនៗ ហើយច្រៀងបំពេរដើម្បីលួងលោមផងនោះ កូនតូចជាទីស្រឡាញ់នឹងបាត់យំ ហើយស្ងប់ទៅវិញមិនខាន៕

ដកស្រង់ពី៖ Health.com