ប្រយ័ត្នមែនទែន! ២ យ៉ាងម៉ាក់ៗសម្រាលកូនរួចនឹងជួបប្រទះ បើមិនធ្វើអ្វីសោះ
សម្រាប់ម៉ាក់ៗដែលជឿតាមចាស់ថា ក្រោយសម្រាលកូនរួចមិនគួរធ្វើចលនាច្រើន ព្រោះគិតថាឲ្យចុករួយដៃជើង ឬអាចស្ពឹកស្រពន់នោះ គួរតែពិចារណាឡើងវិញ។
ការមិនកម្រើកខ្លួន ធ្វើកិច្ចការផ្សេងៗ ឬលំហាត់ប្រាណខ្លះៗ អាចនាំឲ្យមានផលលំបាកទាំង ២ ខាងក្រោម៖
១. ទល់លាមក
ម៉ាក់ៗសម្រាលកូនរួច បើមិនធ្វើចលនាអ្វីសោះ នាំឲ្យកើតបញ្ហាទល់លាមកដែរ ព្រោះថាកាលណារាងកាយគ្មានចលនា ពោះវៀនក៏គ្មានចលនា ដែលនោះហើយជាហេតុនាំឲ្យទល់លាមក។ ដូចនេះដើម្បីធ្វើឲ្យពោះវៀនត្រឡប់មកសភាពដើមវិញ ត្រូវធ្វើលំហាត់ប្រាណ ឬការងារផ្ទះខ្លះៗ និងញ៉ាំបន្លែ ផ្លែឈើ ក៏ដូចជាផឹកទឹកឲ្យបានច្រើន ព្រោះវាអាចជួយបន្ទន់លាមកបាន។
២. រូបរាង
សម្រាប់ម៉ាក់ៗដែលសម្រាលកូនរួចនៅតែធាត់ គួរតែដឹងហើយថា មកពីយើងមិនព្រមធ្វើអ្វីសោះ ទើបរាងកាយទៅជាបែបនោះ។ ដើម្បីជួយឲ្យរាងស្រកទម្ងន់បានខ្លះៗ យើងគួរតែបញ្ចេញសកម្មភាពធ្វើការងារកំប៉ិកកំប៉ុកនៅផ្ទះ ហើយបូករួមទាំងការញ៉ាំអាហារសមរម្យ។
ដកស្រង់ពី៖ Hello Health Group