ម៉ាក់ៗកុំរំលងឪ្យសោះ! ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុត
ក្មេងមានសុខភាពល្អ អាស្រ័យប៉ាម៉ាក់ចេះរៀបចំអាហារបានត្រឹមត្រូវ។ អំឡុងពេល ៦ ខែក្រោយសម្រាល ទារកអាចចាប់ផ្តើមទទួលអាហារបំប៉ន ដូចជា បបរខាប់គ្រប់គ្រឿង ដើម្បីទទួលបានជីវជាតិចិញ្ចឹមកាន់តែប្រសើរ។ ប៉ុន្តែនៅអំឡុងចាប់ពី ៣ ឆ្នាំឡើងទៅ ក្មេងកាន់តែត្រូវអាហារបំប៉ន ជាតិរ៉ែសំខាន់ៗ សម្រាប់ការលូតលាស់រាងកាយ និងសតិបញ្ញា។
ពេលនេះអ្នកម៉ាក់អាចដឹងអាហារបំប៉ន រួមនឹងជាតិរ៉ែសំខាន់ៗអ្វីខ្លះចាំបាច់សម្រាប់ការលូតលាស់របស់ក្មេងមានដូចជា៖
១. វីតាមីន A
វីតាមីន A រួមចំណែកយ៉ាងខ្លាំងក្នុងការលូតលាស់របស់កុមារ ដោយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយជំរុញជួសជុលជាលិកាឆ្អឹង អភិវឌ្ឍ ធ្វើឲ្យស្បែក និងភ្នែកមានសុខភាពល្អ។ វីតាមីន A អាចរកបានក្នុងផលិតផលមួយចំនួន ដូចជា ទឹកដោះគោ ឈីស ស៊ុត បន្លែពណ៌លឿង ពណ៌ទឹកក្រូច មានការ៉ុត ឬល្ពៅ។
២. ក្រុមវីតាមីន B
វីតាមីនបានពីក្រុម B ជាពិសេស B2 B3 B6 និងវីតាមីន B12 មានតួនាទីសំខាន់ជំរុញដល់ការរំលាយអាហាររបស់ក្មេង បង្កើនការផលិតថាមពល និងជួយដល់ប្រព័ន្ធសរសៃប្រសាទ។ អាហារមានផ្ទុកវីតាមីន B មានដូចជា សាច់សត្វ ស៊ុត ទឹកដោះគោ សណ្តែក សណ្តែកសៀង និងសាច់ត្រីជាដើម។
៣. វីតាមីន C
វីតាមីន C ល្អសម្រាប់ស្បែក ជាលិកា និងការរីកលូតសាច់ដុំរបស់ក្មេងៗ ដោយវីតាមីនប្រភេទនេះសម្បូរនៅក្នុងប៉េងប៉ោះ បន្លែពណ៌បៃតង ឬផ្លែឈើមានរសជាតិជូរ។
៤. វីតាមីន D
វីតាមីន D អាចធ្វើឲ្យឆ្អឹងរឹងមាំ ព្រោះជួយរាងកាយស្រូបយកកាល់ស្យូមបានច្រើន។ ពន្លឺព្រះអាទិត្យនៅពេលព្រឹក ជាប្រភពនៃវីតាមីន D ដ៏ល្អបំផុត ហើយក្រៅពីនេះពន្លឺព្រះអាទិត្យ អាហារសម្បូរវីតាមីន D មានខ្លាញ់ត្រី ស៊ុតពណ៌ក្រហម គ្រប់ធញ្ញជាតិ និងក្រូច។
៥. កាល់ស្យូម
វីតាមីន D និងជាតិកាល់ស្យូម អាចជំរុញឲ្យឆ្អឹងលូតលាស់បានល្អ ខណៈកាល់ស្យូមមានប្រភពចេញពីទឹកដោះគោជូរ ទឹកដោះគោស្រស់ ឈីស ឬតៅហ៊ូ។
៦. ជាតិដែក
ខ្វះជាតិដែក អាចធ្វើឲ្យសាច់ដុំ និងកោសិកាឈាមក្រហមមានបញ្ហា ព្រោះជាតិដែក មានតួនាទីសំខាន់ ពិសេសចំពោះស្រីៗពេញវ័យ ដោយសារវាមានទំនាក់ទំនងជាមួយវដ្តរដូវមនុស្សស្រី ព្រោះផលិតគ្រាប់ឈាមក្រហមបានលឿនឡើងវិញ។ គួរតែផ្តល់អាហារមានជាតិដែកឲ្យក្មេង ដូចជា មានសាច់ក្រហម មាន់ទួរគី ស្ពៃពួយឡេង និងសណ្តែក។
ដកស្រង់ពី៖ Hello Health Group