ហាត់តិចៗបានហើយ! ពេលពពោះហាត់ប្រាណខ្លាំងពេកអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ
ការហាត់ប្រាណ មានប្រយោជន៍ចំពោះសុខភាពមនុស្សគ្រប់វ័យ សូម្បីតែស្រ្តីដែលកំពុងពពោះ ក៏គ្រូពេទ្យណែនាំឲ្យហាត់ប្រាណដើម្បីសុខភាពម្ដាយដែរ។
តើមានអ្វីកើតឡើនៅពេលហាត់ប្រាណរហូតដល់បែកញើសខ្លាំង ជោគខ្លួន ជាសញ្ញាល្អ ឬមិនល្អចំពោះសុខភាពម្តាយ?
ខាងក្រោមនេះអ្នកនឹងបានជ្រាបច្បាស់អំពីបញ្ហាមួយនេះ៖
ការហាត់ប្រាណអំឡុងពេលពពោះ ជាការល្អចំពោះសុខភាព។ ស្ត្រីមានផ្ទៃពោះ គួរហាត់ប្រាណក្នុងមួយថ្ងៃ ឲ្យបានយ៉ាងតិច៣០នាទី ក៏ប៉ុន្តែបើហាត់ហួសហេតុពេកមិនល្អទេ។ ក្នុងករណី ដែលហាត់ប្រាណហួសកម្រិត បែកញើសខ្លាំង អាចបណ្ដាលម៉ាក់ៗពពោះ បាត់បង់ជាតិទឹកច្រើន និងសារធាតុអេឡិចត្រូលីត្រពីក្នុងខ្លួនអស់។
- កាត់បន្ថយការឈឺខ្នង ទល់លាមក ហើមជើង
- បង្កើនថាមពល
- ជួយធ្វើឲ្យអារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹង
- ជួយឲ្យគេងបានស្រួល
- ហាត់ប្រាណទៀងទាត់អាចជួយឲ្យម៉ាក់ៗ កាន់តែមានភាពងាយស្រួលក្នុងការមានរាងដូចដើមវិញក្រោយសម្រាល។ល។
ទោះជាយ៉ាងណា ស្ត្រីពពោះគ្រប់រូបគួរហាត់ប្រាណឲ្យបានច្រើនតាមដែលអាចធ្វើបាន ប៉ុន្តែហាត់ល្មមៗបានហើយ មិនចាំបាច់ហាត់ខ្លាំងពេកដូចអ្នកធម្មតាទេ ចៀសវាងបាត់បង់ជាតិខ្លាំង បណ្ដាលឲ្យមានបញ្ហាដល់សុខភាព។
ដកស្រង់ពី៖ Hello Health Group