ប្រហែសមិនបានទេ! ពេលពពោះកុំធ្វើរឿងទាំងនេះអាចគ្រោះថ្នាក់កូនកើតមុនខែ
ជាទូទៅការពពោះរបស់ស្រីៗយើងមានរយៈពេល ៩ខែ ១០ថ្ងៃ ទើបសម្រាលកូន។ ក្នុងករណីខ្លះម៉ាក់ៗសម្រាលអាអូនមុខខែ ដែលអាចឲ្យកូនក្នុងផ្ទៃស្លាប់នឹកស្មានមិនដល់ ដូច្នេះអ្នកម៉ាក់ពពោះត្រូវមានការប្រុងប្រយ័ត្នជាខ្លាំង។
តើបញ្ហានេះបណ្តាលមកពីមូលហេតុអ្វីខ្លះ?
បញ្ហានេះបណ្តាលមកពីកក្តាសរីរាង្គរបស់ម្តាយ និងសកម្មភាពប្រចាំថ្ងៃជាច្រើនទៀតរបស់ស្រីៗយើង ដែលជំរុញឲ្យទារកមិនអាចវិវត្តតទៅទៀតមានដូចជា៖
១. កត្តាជំរុញឲ្យសម្រាលកូនមុនខែ
- មាត់ស្បូនចំហ
- ធ្វើការធ្ងន់ៗហួសកំណត់
- ធ្វើដំណើរផ្លូវឆ្ងាយៗ
- ឡើងជណ្តើរខ្ពស់ៗញឹកញាប់ពេក
- ប្រើថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជា
- ការបង្ករោគនៅទ្វារមាស។
២. វិធីបង្ការមិនឲ្យសម្រាលកូនមុនខែ
ទារកដែលកើតមុនខែពិបាកក្នុងការថែទាំ និងរស់រាន ដូចក្មេងដែលកើតគ្រប់ខែ ដូច្នេះហើយម៉ាក់ៗត្រូវតែទៅតាមដានសុខភាពឲ្យបានទៀងទាត់ ចៀសឲ្យបាននូវសកម្មភាពមួយចំនួនខាងលើ។ ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
ដកស្រង់ពី៖ Hello Health Group