ពេលពពោះតិចៗចេះតែថប់ដង្ហើម! វិធីទាំងនេះនឹងជួយអ្នកយ៉ាងមានប្រសិទ្ធភាព
ពេលពពោះ កាលណាកូនកាន់តែធំ ចេះរើ ឬធាក់ ពោះម៉ាក់ៗកាន់តែធ្ងន់ ពិបាកទាំងដេក ដើរ ឈរអង្គុយ ពិសេសជួបបញ្ហាថប់ដង្ហើមញឹកញាប់។
តើគួរធ្វើដូចម្តេចបើជួបអាការៈថប់ដង្ហើម?
អាការៈថប់ដង្ហើមធ្វើឲ្យម៉ាក់ៗគេងមិនលក់ កាលណាគេងមិនគ្រាន់គ្រាន់ ធ្វើឲ្យម៉ាក់ៗអស់កម្លាំង ប៉ះពាល់សុខភាពទាំងម្តាយទាំងកូនក្នុងពោះ៖
ម៉ាក់ៗដែលធាត់ៗតែងជួបបញ្ហាពិបាកដកដង្ហើម និងពិបាកគេង នៅត្រីមាសទី៣ កៀកពេលសម្រាលកូន ព្រោះកូនកាន់តែធំ រើ និងធាក់ញឹកញាប់។ ម្យ៉ាងវិញទៀតការកើនឡើងនូវអ័រម៉ូនអឺស្ត្រូសែន អំឡុងពពោះ ធ្វើឲ្យហើមភ្នាសច្រមុះ បណ្តាលឲ្យកើនបរិមាណឈាម រីកសរសៃឈាមក្នុងភ្នាសច្រមុះ ពិបាកក្នុងការដកដង្ហើមដែរ។
ដើម្បីកាត់បន្ថយអាការៈថប់ដង្ហើម លោកវេជ្ជបណ្ឌិតណែនាំឲ្យស្រីៗគ្នាធ្វើតាមចំណុចមួយចំនួនខាងក្រោម៖
- ញ៉ាំតិចៗតែច្រើនដង
- គេងផ្អៀងទៅខាងឆ្វេង
- ញ៉ាំទឹកឲ្យបានច្រើន
- ញ៉ាំតែខ្ញី
- គេងដាក់ក្បាលឲ្យខ្ពស់។
ដកស្រង់ពី៖ Hello Health Group