បែបនេះឯង! ទើបធ្វើឲ្យស្ត្រីសម្រាលកូនរួចច្រើនមានបញ្ហាសុខភាព មិនសប្បាយចិត្ត
ម៉ាក់ៗទើបតែសម្រាលកូនរួចមួយចំនួន បែរជាជួបបញ្ហាសុខភាព ទៅជាឈឺ អស់កម្លាំងល្ហិតល្ហៃ ដែលចាស់ៗចំណាំហៅថាទាស់សរសៃ។
ការដែលស្ត្រីសម្រាលកូនរួច បែរជាមានបញ្ហាសុខភាពនេះ អាចមកពីបញ្ហាចម្បងទាំងប៉ុន្មានខាងក្រោមនេះ៖
១. គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់នេះឯង ដែលធ្វើឲ្យសុខភាពម្តាយកាន់តែដុនដាប។ លោកវេជ្ជបណ្ឌិតថា ភាគតិចណាស់ដែលម៉ាក់ៗបានគេងគ្រប់គ្រាន់ ផ្ទុយទៅវិញម៉ាក់ៗភាគច្រើន ត្រូវចំណាយពេលមើលកូនតូចសឹងតែ១យប់ទល់ភ្លឺ បើសិនជាមិនមានអ្នកជួយមើលកូនជំនួសទេនោះ បែបនេះច្រើនយប់ជាប់គ្នា ក៏បង្កឲ្យឈឺ។
២. ញ៉ាំមិនគ្រប់គ្រាន់
ដោយសារតែរវល់មើលកូនពេក បន្តិចឲ្យកូនម៉ឹម បន្តិចដូរកន្ទបឲ្យកូន បន្តិចលួងកូនកុំឲ្យយំ ពេលខ្លះម៉ាក់ៗសឹងតែរកពេលញ៉ាំបាយមិនបានផង បើមានកូនតូចធ្វើទុក្ខទៀតនោះ ម៉ាក់ៗញ៉ាំត្រង់មាត់នោះទេ។ ការដែលញ៉ាំបានតិចពេក គេងក៏មិនគ្រប់ទៀត ធ្វើឲ្យម៉ាក់ៗប្រឈមបញ្ហាសុខភាពកាន់តែខ្លាំង។
៣. ញ៉ាំតែអាហារក្រៀមក្រោះ
បច្ចុប្បន្ននេះចាស់ៗមួយចំនួននៅបន្តទម្លាប់ឲ្យស្ត្រីក្រោយសម្រាលកូនរួច ញ៉ាំតែអាហារក្រៀមក្រោះ អាហារហឹរដដែល ព្រោះគិតថា អាហារទាំងនេះជួយឲ្យម៉ាក់ៗឆាប់រឹងសរសៃ។ លោកវេជ្ជបណ្ឌិតថា យើងមិនត្រូវបន្តផ្តល់របបអាហារទាំងនោះដល់ស្ត្រីក្រោយសម្រាលនោះទេ ព្រោះវាគ្មានជីវជាតិគ្រប់គ្រាន់នោះទេ ហើយបើម៉ាក់ៗត្រូវបំបៅដោះកូនទៀត ច្បាស់ជាគ្មានទឹកដោះឲ្យកូនបៅមិនខាន។
៤. មិនងូតទឹក
ចាស់ៗពីដើមមានត្រណមច្រើន ក្នុងនោះក៏មានហាមស្ត្រីទើបសម្រាលកូនរួចមិនឲ្យងូតទឹកដែរ។ បញ្ហានេះធ្វើឲ្យស្ត្រីក្រោយសម្រាលអាអូនរួចកាន់តែអួរអាប់ក្នុងរាងកាយ និងអារម្មណ៍ ហើយបើមិនងូតទឹកសម្អាតកាយរយៈពេលយូរអាចនឹងឆ្លងរោគថែមទៀត។
ដកស្រង់ពី៖ Hello Health Group