ដំណោះស្រាយដ៏ល្អ! ពេលពពោះពិបាកគេង ម៉ាក់ៗអាចសាកធ្វើតាមប៉ុន្មានវិធីនេះ ធានាបានធូរស្រាល
បញ្ហាគេងមិនលក់ ឬពិបាកគេង មិនសូវចោទជាបញ្ហាសម្រាប់ស្ត្រី ពពោះនៅត្រីមាសដំបូងៗនោះទេ តែចាប់ពីត្រីមាសទី២ទៅ ម៉ាក់ៗដឹងតែត្អូញត្អែរមិនខាន។
តើមានគន្លឹះអ្វីខ្លះដែលអាចជួយអ្នកម៉ាក់ពេលគេង?
ដើម្បីដោះស្រាយបញ្ហាពិបាកគេងអំឡុងពពោះនេះយើងនឹងបង្ហាញនូវតិចនិកមួយចំនួនខាងក្រោមនេះ។
ដំបូងស្ត្រីមិនត្រូវញ៉ាំអាហារពេលល្ងាចរួចភ្លាម ចូលគេងភ្លាមនោះទេ យ៉ាងណាស់ក៏ ២ម៉ោងដែរ។
បន្ថែមពីនោះ លោកវេជ្ជបណ្ឌិតថា ពេលចូលគេងស្រ្តីពពោះត្រូវដកដង្ហើមវែងៗ ដើម្បីខ្យល់ក្នុងពោះ មានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ដកដង្ហើម ហើយមិនត្រូវគិតរឿងស្មុគស្មាញនោះទេ នាំឲ្យគេងមិនលក់ ថែមទាំងប៉ះពាល់ដល់កូនក្នុងពោះទៀត។
ចំណុចសំខាន់មួយទៀត ម៉ាក់ៗត្រូវតែគេងផ្អៀងទៅខាងឆ្វេង នៅពេលពោះកាន់ធំ។ ហេតុផលដែលគ្រូពេទ្យណែនាំឲ្យស្រីៗមានផ្ទៃពោះគេងផ្អៀងទៅខាងឆ្វេង ដើម្បីជួយសម្រួលដល់កម្លាំងសង្កត់ទៅលើសរសៃឈាមធំនៅក្នុងទ្រូង និងការប៉ះទង្គិចទៅកូនពេលចំកោងម្តងៗ។ ការគេងផ្អៀងមកខាងឆ្វេងអាចកាត់បន្ថយអាការៈហើមជើងអំឡុងពេលពពោះដែរ ព្រោះតែរបត់ឈាមរត់ស្រួល មិនធ្វើឲ្យរីកសរសៃវែននៅជើង។
យកល្អម៉ាក់ៗគួរតែមានខ្នើយសម្រាប់ស្រីៗមានផ្ទៃពោះ ឬក៏ខ្នើយធម្មតាក៏បាន សម្រាប់កល់ពោះ ឬជើង ដើម្បីឲ្យគេងទៅមានផាសុកភាព។
ដកស្រងពី៖ Health.com