ពិបាកណាស់មែនទេ? វិធីទាំងនេះជួយបង្ការនិងព្យាបាល​ពេលកូនតូចរាគរុសម្តងៗ

ជំងឺរាគរុសលើកូនតូចមិនងាយស្រួលនោះទេ ប៉ាម៉ាក់ត្រូវមានការប្រុងប្រយ័ត្នឪ្យបានខ្លាំង ដើម្បីជៀសវាងពីបញ្ហាធំមួយនេះ ប៉ុន្តែទោះបីជាយ៉ាងណាពេលខ្លះក៏នៅមានបញ្ហានេះកើតមានឡើងដូច្នេះពេលនេះអ្នកនឹងបានសិក្សាបន្ថែមទៀតផងដែរ។

ខាងក្រោមនេះជាគន្លឹះខ្លះៗស្តីអំពីសញ្ញាគ្រោះថ្នាក់នៃរាគរុស និងវិធីព្យាបាលផ្សេងៗមានដូចជា៖

Baby Diarrhea: Causes, Treatments, and What It Looks Like | Parents

. សញ្ញានៃគ្រោះថ្នាក់ពេលរាករាគ

ប្រសិនបើទារកស្ថិតនៅក្នុងករណីណាមួយដូចខាងក្រោម សូមប្រញាប់បញ្ជូនទារកទៅមន្ទីពេទ្យផ្នែកកុមារភ្លាម:

  • ទារកនៅក្រោមបី ឬបួនខែ ដែលមានជំងឺរាគរូស
  • ស្ថានភាពនេះនៅតែបន្តកើតមានចំពោះទារកអស់រយៈពេលបីថ្ងៃ ឬយូរជាងនេះ។
  • លាមកមានឈាម ឬខ្ទុះ។
  • ទារករបស់អ្នកមានគ្រុនក្តៅ និងក្អួត។
  • កូនរបស់អ្នកមិននោមក្នុងរយៈពេលជាងប្រាំមួយម៉ោង។

២. សញ្ញានៃការខ្សោះជាតិទឹក

ការខ្សោះជាតិទឹកនៅក្នុងខ្លួនទារក គឺជាបញ្ហាធ្ងន់ធ្ងរមួយ ហើយអ្នកគួរតែធ្វើឱ្យប្រាកដថាកូនរបស់អ្នកបានទទួលជាតិទឹកគ្រប់គ្រាន់។

មូលហេតុដែលអាចបង្កឲ្យទារកមានជំងឺរាគរូស៖

  • ការឆ្លងមេរោគបាក់តេរី ដោយសារអាហារកខ្វក់ និងទឹក
  • មេរោគជាច្រើន អាចបណ្តាលឱ្យរាករូសទារក ដោយសារការប៉ះប្រដាប់ក្មេងលេង។
  • ប៉ារ៉ាស៊ីត អាចចូលរាងកាយតាមរយៈអាហារ ទឹក និងការរស់នៅទៅក្នុងប្រព័ន្ធរំលាយអាហារ។
  • ប្រតិកម្មទៅនឹងថ្នាំ ក៏អាចបង្កឱ្យមានជំងឺរាគរូស ឬ​ជំងឺមហារីកទារក។
  • នៅពេលទារកមានជំងឺរាគរូស អាចជាសញ្ញានៃជំងឺរលាកពោះវៀន ឬបញ្ហាក្រពះ និងពោះវៀន។
  • ការផ្លាស់ប្តូររបបអាហាររបស់ម្តាយ បើទារកកំពុងទទួកការបំបៅដោះពីម្តាយ។
Managing Gas in Breastfed Babies | Happy Family Organics

៣. ការព្យាបាលនៃជំងឺរាគរូសដល់ទារក

ការព្យាបាលជំងឺរាគរូសចំពោះទារក គឺត្រូវបំពេញបន្ថែមសារធាតុរាវ ដើម្បីការពារកុំឱ្យខ្វះជាតិទឹក។ អ្នកអាចផ្តល់ឱ្យទារកនូវទឹកអូរ៉ាលីត ដើម្បីជំនួសសារធាតុរាវដែលបាត់។ ផែនការរបបអាហារដូចខាងក្រោមនេះ អាចជួយឱ្យទារកមានសុខភាពធម្មតាវិញៈ

  • ត្រូវបញ្ឈប់ផ្តល់ប្រភេទអាហារណា ដែលអាចបង្កឲ្យទារកមានជំងឺរាគ
  • សូមផ្តល់ទឹកអូរ៉ាលីនរៀងរាល់ ៤ ទៅ ៦ម៉ោងម្តង
  • សូមចាប់ផ្តើមផ្តល់អាហាររឹងទៅដល់ទារកដូចជា ការ៉ុត, ចេក, ដំឡូង, គ្រាប់ ធញ្ញជាតិ, ស្រូវ និងអង្ករ។
  • មិនត្រូវផ្តល់ផលិតផលទឹកដោះគោ
  • កុំផ្តល់អាហារដែលមានប្រេង ឬប៊ឺ និងហឺរ

អ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យ មុនពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់ប្រភេទនៃថ្នាំណាមួយ ឬប្រសិនបើអ្នកមានការសង្ស័យ។

ដកស្រង់ពី៖ Parents.com