បែបនេះសោះ! មូលហេតុ ៥ នេះដែលនាំឲ្យអ្នកម៉ាក់ខ្សត់ទឹកដោះ
ការបំបៅដោះកូនដោយផ្ទាល់ គឺជារឿងចាំបាច់ និងមានសារៈសំខាន់បំផុតសម្រាប់ទារក ដោយសារតែទឹកដោះមានផ្ទុកនូវអាហារូបត្ថម្ភ វីតាមីន សារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់សុខភាពទារក។
តើមានមូលហេតុអ្វីខ្លះដែលធ្វើឪ្យអ្នកម៉ាក់មិនសូវមានទឹកដោះ?
កង្វះទឹកដោះគឺជាក្តីបារម្ភចំពោះម្តាយគ្រប់រូប ហើយវាបណ្តាលមកពីបញ្ហាដូចជា៖

១. បញ្ហាសុខភាព
អ្នកអាចមានបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម បញ្ហាលើសឈាម ការមានសារធាតុទីរ៉ូអ៊ីត (Thyroid) ឬការមានបញ្ហាអរម៉ូន ទើបអ្នកមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់។
២. ពិសារបារី
ការពិសារបារី អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ការបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន (Oxytocin) ដែលជាអរម៉ូនជួយឲ្យរាងកាយបញ្ចេញទឹកដោះ នាំឲ្យមានការបញ្ចេញទឹកដោះតិច។
៣. ការបំបៅកូនមិនបានច្រើន
ការផលិតទឹកដោះ មានការអាស្រ័យទៅលើកម្រិតទឹកដោះដែលមាននៅក្នុងខ្លួនអ្នក។ វានឹងផលិិតច្រើននៅពេលជិតអស់ និងផលិតតិចនៅពេលពេញ។ ប្រសិនបើអ្នកមិនបានបំបៅកូនច្រើននោះទេ ការផលិតទឹកដោះនឹងមានការថយចុះ។

៤. សម្រាកមិនគ្រប់គ្រាន់
ការសម្រាកមិនបានគ្រប់គ្រាន់ និងការអស់កម្លាំងអាចបណ្តាលឲ្យការផលិតទឹកដោះមានការថយចុះ។ ដូច្នេះអ្នកជាម្តាយគួរធ្វើការសម្រាកនៅពេលដែលទារកគេង ដើម្បីបំពេញថាមពលឡើងវិញ។
៥. ទទួលទានជាតិកាហ្វេអ៊ីនច្រើន
ការទទួលទានជាតិកាហ្វេអ៊ីន អាចបណ្តាលឲ្យរាងកាយអ្នកបាត់បង់ជាតិទឹក និងកាត់បន្ថយការផលិតទឹកដោះ ថែមទាំងប៉ះពាល់ដល់ការគេងរបស់ទារកទៀតផង។
ប្រភព៖ verywellfamily II