ចិញ្ចឹមកូនប្រុសត្រណម ៣ ចិញ្ចឹមកូនស្រីត្រណម ៥ គួរស្វែងយល់ជៀសវាងដើរផ្លូវខុស

ការចិញ្ចឹមអប់រំកូនប្រុសស្រី គឺជារឿងសំខាន់ណាស់ចំពោះឪពុកម្តាយគ្រប់រូប ដើម្បីតម្រង់សកម្មភាព ទម្លាប់ និងការគិតរបស់កូនឲ្យដើរលើផ្លូវល្អទាំងបច្ចុប្បន្ន និងអនាគតត ដ៏វែងឆ្ងាយខាងមុខដែលយើងគប្បីធ្វើតាំងពីគេនៅតូច។

ខាងក្រោមជាត្រណម សំខាន់ៗគួរចៀសវាងសម្រាប់កូនៗមានដូចជាក្រោម៖

Emotional Literacy at Homes – Tips for Parents | India Didactics Association

១. ចិញ្ចឹមកូនប្រុសតំណម៣

  • ត្រណមទី១ ចិញ្ចឹមថ្នាក់ថ្នមតម្រូវតាមចិត្តជ្រុល៖ កូនប្រុសធំឡើងត្រូវធ្វើជាសសរទ្រូងគ្រួសារ ប្រសិនខ្លាចនឿយហត់កូនជ្រុលពេក នោះគេធំពេញវ័យ ជួបបញ្ហាវិបត្ តិឧបសគ្គ បន្តិចក៏មិនអាចពុះពារបានដែរ អញ្ចឹងគេនឹងពិបាកសម្រេចបានកិច្ចការធំណាស់។
  • ត្រណមទី២ តាមម៉ែស្អិតពេក៖ ពេលកូនប្រុសធំឡើង ត្រូវតែឃ្លាតពីម្តាយបន្តិច ដល់វ័យធំដឹងក្តីល្មមជាម្តាយត្រូវចេះលែងដៃកូនខ្លះ ឃ្លាតឆ្ងាយពីគេបន្តិច ហើយទុកឪកាសឪ្យគេនៅមើល និងរៀនតាមឪពុកគេវិញ ដើម្បីត្រៀមខ្លួនរៀនសូត្រតាមធ្វើជាបុរសដើមទ្រូង ៥ ហត្ថ។
  • ត្រណមទី៣ មានអត្តចរិកមិនល្អ៖ ប្រសិនបើកូនមានចរិតបែបភ័យខ្លាចគេ គ្នានគោលគំនិតជាខ្លួនឯង ធ្វើរឿងអ្វីក៏ចេះតែអូសបន្លាយពេលវេលា សម្រេចចិត្តមិនដាច់ស្រេច ហើយងាយបោះបង់។ កូនបែបនេះ នឹងពិបាកក្លាយជាមនុស្សមានកំណើតណាស់ ហើយទៅថ្ងៃមុខក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេក៏មិនល្អខ្លាំងដែរ។

២. ការចិញ្ចឹមកូនស្រីតំណម៥

  • ត្រណមទី១ ចិញ្ចឹមបែបក្រ៖ កូនស្រីត្រូវចិញ្ចឹមបែបអ្នកមាន(មានក្រ ក្នងន័យនេះមិនមេនសំដៅលើទ្រព្យនោះទេ) ប៉ុន្តែវាមានច្រើនទៀតគឺ ចិត្តគំនិតវែងឆ្ងាយ។ កូនស្រីត្រូវតែឪ្យគេចេញស្គាល់សង្គមខាងក្រៅឪ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង។
  • ត្រណមទី២ ថ្នមកូនជ្រុលពេក៖ ប្រសិនបើស្រលាញ់កូនស្រីខ្លាំងពេក នឹងធ្វើឪ្យគេក្លាយជារំអួយជ្រុលតាមតែចិត្តឯង អ្នកដទៃធ្វើឪ្យទើសចិត្តបន្តិចខឹងដូចភ្នំភ្លើងរញ្ជួយ។ អត្តចរិតបែបនេះនឹងពិបាកចូលសង្គមចុះណាស់ ហើយថ្ងៃក្រោយក្នុងជីវិតអាពាហ៍ពិពាហ៍ក៏ពិបាកដែរ។
  • ត្រណមទី៣ មិនឯករាជ្យ៖ កូនស្រីត្រូវរៀនឯករាជ្យ មិនមែនគ្រប់រឿងត្រូវតែពឹងលើគេនោះទេ។ បើមិនដូច្នេះនឹងបាត់បង់តម្លៃខ្លួនឯង។ មិនថារឿងសេដ្ឋកិច្ច ឬស្នេហា គឺត្រូវតែឯករាជ្យម្ចាស់ការបានដោយខ្លួនឯង។
6 Things to Remind Parents to Teach at Home - Fun, Fresh Ideas
  • ត្រណមទី៤ ខ្ចិលខ្លាំងពេក៖ មិនចេះរៀបចំបន្ទប់ដេក ខោអាវក៏ខ្ចិលបោក ខ្ចិលទាំងការរៀនសូត្រ។ល។ មនុស្សខ្ចិល គឺមានគុណវិបត្តិធ្ងន់ធ្ងរណាស់។
  • ត្រណមទី៥ ឆោតល្ងង់ពេក៖ មានឪពុកម្តាយជាច្រើន តែងតែបង្រៀនកូនស្រីឪ្យឃើញ តែពិភពលោកស្រស់ស្អាតប៉ុណ្ណោះ ធ្វើឪ្យពេលគេធំឡើង ងាយនឹងជឿសម្តីអ្នកដទៃ មនុស្សដែលឆោតគឺងាយនឹងខាតបង់ធំណាស់។

ដកស្រង់ពី៖ khmer-global