ប្រយ័ត្នមែនទែន! ជំងឺ៥ មុខនេះងាយកើតលើកូនតូចៗខ្លាំងណាស់ក្នុងរដូវភ្លៀងនេះ
ដ្បិតតែក្នុងខែភ្លៀងអាកាសធាតុត្រជាក់ក៏ពិតមែន ប៉ុន្តែវាធ្វើឲ្យមានទឹកដក់ អាចបង្កជាជំងឺផ្សេងៗបាន ពិសេសងាយឆ្លងទៅកូនតូចៗ ព្រោះអាអូនមានប្រព័ន្ធភាពស៊ាំខ្ចីនៅឡើយ។
ពេលអាកាសធាតុមានភ្លៀងធ្លាក់ ក្មេងតូចៗភាគច្រើនតែងប្រឈមនឹងកើតជំងឺរដូវភ្លៀងដូចជា៖

១. ជំងឺគ្រុនចាញ់
គ្រុនចាញ់បង្កឡើងដោយមូសដែកគោលញីខាំពីមនុស្សឈឺ រួចបន្តទៅខាំមនុស្សជា។ មូសដែកគោលញីភាគច្រើនរស់នៅតំបន់ព្រៃភ្នំ។ រោគសញ្ញាជំងឺគ្រុនចាញ់មាន គ្រុន រងាញាក់ បែកញើស ក្អួតចង្អោរ ដំណាក់កាលធ្ងន់ធ្ងរ អាចវង្វេងវង្វាន់ ឬសន្លប់។
២. ជំងឺគ្រុនឈាម – គ្រុនឈាម
កើតឡើងលើមនុស្សទាំងក្មេងទាំងចាស់។ ភ្នាក់ងារចម្លងជំងឺរដូវភ្លៀងនេះគឺមូសខ្លាញី ដែលខាំនៅពេលថ្ងៃ។ រោគសញ្ញាជំងឺគ្រុនឈាមមានក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្នុងភ្នែក ល្ហិតល្ហៃ ចេញកន្ទួលក្រហមលើស្បែក ក្អួត រាក ក្អក ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចឈឺពោះខ្លាំង ចេញជាំកន្ទួលលើស្បែក ក្អួត ឬបត់ជើងធំមានឈាម ឈាមច្រមុះ និងប្រកាច់។
៣. ជំងឺគ្រុនឈីក
ដូចគ្នានឹងជំងឺគ្រុនឈាមដែរ គ្រុនឈីកកើតលើមនុស្សគ្រប់វ័យ និងបង្កឡើងដោយមូសខ្លាញីខាំ ពិសេសនៅពេលថ្ងៃ។ រោគសញ្ញាមានដូចជា គ្រុនក្ដៅ ឈឺសន្លាក់ឆ្អឹង មានស្នាមកន្ទួលក្រហមលើស្បែក។

៤. ជំងឺអាសន្នរោគ
ទោះបីមិនមែនជាជំងឺបង្កឡើងដោយមូសក៏ដោយតែវាអាចបណ្ដាលអ្នកឈឺស្លាប់បាន ហើយជាធម្មតាវាឆ្លងទៅលើមនុស្សដែលចូលចិត្តញ៉ាំអាហារខាងក្រៅ ឬអាហារគ្មានអនាម័យក្នុងរដូវភ្លៀង។ ជំងឺរដូវភ្លៀងមួយនេះ មានរោគសញ្ញាដូចជារាករូសញឹកញាប់ និងខ្សោះជាតិទឹកក្នុងរាងកាយ។
៥. ជំងឺគ្រុនពោះវៀន – ជំងឺគ្រុនពោះវៀន
វាជំងឺឆ្លងតាមរយៈបាក់តេរី ហើយភាគច្រើនកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឬប្រទេសដែលមានអនាម័យមិនល្អ។ ចំពោះជំងឺនេះ ប្រសិនបើកើតលើក្មេង វាអាចមានសភាពធ្ងន់ ឬអាចបណ្ដាលឲ្យអាអូនស្លាប់បាន បើមិនព្យាបាលត្រឹមត្រូវ។
ដកស្រង់ពី៖ Hello Health Group