អ្នកម៉ាក់ត្រូវដឹង! ពពោះបាន៤ខែ តើគួរតែពិនិត្យពីអ្វីខ្លះ?

ការពពោះជារឿងសំខាន់សម្រាប់មនុស្សស្រីគ្រប់គ្នាតាំងពីសប្តាហ៍ដំបូងរហូតដល់សម្រាល ហេតុដូចនេះអ្នកម៉ាក់គ្រប់រូបគប្បីត្រូវមានការថែរក្សាការពារកូនក្នុងផ្ទៃឪ្យខ្លាំង ដើម្បីជៀសវាងពីហានិភ័យផ្សេងៗជាច្រើន។ ដោយឡែកថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីចំនុចមួយចំនួនដែលអ្នកគួរតែពិនិត្យនៅពេលដែលអ្នកទៅមន្ទីរពេទ្យ។

តើមានអ្វីខ្លះដែលត្រូវតែពិនិត្យនោះ?

ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីការពពោះបាន ៤ ខែដែរអ្នកម៉ាកើតត្រូវដឹង៖

What do pregnant women need to know about COVID-19? - UTHealth News -  UTHealth

១. នៅពេលដែលអ្នកមានផ្ទៃពោះ៤ខែរួច អ្នកត្រូវតែទៅពិនិត្យដើម្បីវាស់ពីកម្ពស់នៃស្បូនរបស់អ្នក និងប្រវែងនៃពោះរបស់អ្នកថាតើវាមានលក្ខណៈប្រក្រតីឬទេ បើវាមិនធម្មតា អ្នកអាចព្យាបាលទាន់ពេល។

២. អ្នកត្រូវតែពិនិត្យទឹកនោមរបស់អ្នក ព្រោះមានតែពិនិត្យទឹកនោមទេដែលអាចឲ្យអ្នកដឹងថាអ្នកមានជំងឺលើសឈាមឬទេ ឬមានជំងឺផ្សេងៗកើតឡើងលើរាងកាយអ្នកឬទេ ដើម្បីអាចព្យាបាលទាន់ពេល។

៣. នៅដំណាក់កាលនៃការមានផ្ទៃពោះសុទ្ធតែអាចកើតមានអាការៈហើមជើងទាំងអស់ ប៉ុន្តែបើវាហើមខ្លាំង អ្នកត្រូវតែពិនិត្យ ហើយត្រូវតែវាស់សំពាធឈាមអ្នក ថាមិនត្រូវអ្នកអាចមានជំងឺលើសឈាមបាន។

pregnant mom - Growing Your Baby

៤. អ្នកត្រូវតែទៅឆ្លុះមើលកូនក្នុងពោះថាតើកូនលូតលាស់គ្រប់លក្ខណៈ ហើយមានសុខភាពល្អឬទេ នេះជាការពិនិត្យដែលសំខាន់ណាស់ដែលអ្នកខានពុំបានឡើយ ព្រោះបើមិនពិនិត្យ អ្នកមិនដឹងពីសុខភាពកូនក្នុងផ្ទៃឡើយ។

៥. អ្នកត្រូវតែស្តាប់ពីចង្វាក់បេះដូងរបស់កូនក្នុងផ្ទៃ បើលឺសម្លេង នោះបញ្ជាក់ថាកូនមានជីវិត ហើយមានសុខភាពល្អទៀតផង នោះអ្នកមិនចាំបាច់ព្រួយបារម្ហថាកូនមានរឿងកើតឡើងទេ៕

ដកស្រង់ពី៖ Health.com