ស្ទើរមិនគួរឪ្យជឿ! ទារកគេងក្នុងអង្រឹងប៉ះពាល់ខ្លាំងណាស់
ម្តាយជាច្រើនមានទម្លាប់ឱ្យកូនគេងនៅក្នុងអង្រឹង ដោយគិតពួកគេនឹងគេងលក់ស្រួល។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យកុមារជឿថាសកម្មភាពនេះនឹងបង្កគ្រោះថ្នាក់ដល់ទារកដោយសារមូលហេតុដូចខាងក្រោម ៖
១. លលាដ៏ក្បាលទារកងាយនឹងវៀច
នៅពេលដែលទារកគេងអង្រឹង ជារឿយៗផ្អៀងក្បាលទៅម្ខាងបណ្តាលឱ្យលលាដ៏ក្បាល ត្រូវបានរំកិលទៅម្ខាង និងមិនស្មើគ្នា។ ម្តាយជាច្រើនរកដំណោះស្រាយដោយដាក់កូនៗ នៅលើខ្នើយ ប៉ុន្តែនេះអាចធ្វើឱ្យទារកពិបាកដកដង្ហើមហើយកញ្ចឹងករមួល។ ម្ដាយគួរចងចាំថា ទារកត្រូវការគេងនៅលើផ្ទៃរាបស្មើ ដើម្បីធានាថាក្បាល និងខ្នងត្រូវបានតម្រឹមតាមរាងឆ្អឹងខ្នង។
២. ប៉ះពាល់ដល់ការលូតលាស់ខួរក្បាល
ម្តាយជាច្រើន ឱ្យកូនតូចគេងអង្រឹងដោយយល់ថា គាត់នឹងគេងលក់ស្រួល និងបានយូរ។ តាមពិតវិធីនេះមិនល្អទេ គឺបង្កផលប៉ះពាល់ដល់សុខភាពជាច្រើន ព្រោះថាប្រព័ន្ធសរសៃប្រសាទរបស់ទារកទើបនឹងកើតមិនទាន់រឹងមាំ ដូចមនុស្សធំនៅឡើយ។ រំញ័រខ្លាំងពេលម្តាយយោលអង្រឹង គឺប៉ះពាល់ដល់ការលូតលាស់ខួរក្បាលទារក។ ការប៉ះពាល់នឹងស្ថានភាពនេះយូរអាចបណ្តាលឱ្យមានរោគសញ្ញាញ័រ ដែលជាប្រភេទនៃការរងរបួសខួរក្បាល។ នៅពេលដែលកុមារប៉ះពាល់ធ្ងន់ធ្ងរ នឹងបណ្តាលឱ្យមានពិការភាពបញ្ញា ពិការភាពភាសា ជំងឺឆ្កួតជ្រូក និងពិការភ្នែកជាដើម។
៣. ធ្វើឱ្យកុមារភ័យ
ពេលខ្លះអ្នកម្តាយមានការយល់ច្រឡំថាកូនៗ ចូលចិត្តគេងអង្រឹង ហើយបង្ខំឲ្យ ដេកក្នុងអង្រឹង។ ទារកទើបនឹងកើតដេកនៅក្នុងអង្រឹងហើយត្រូវបានយោល ដែលធ្វើឱ្យរាងកាយទារកហត់ទើបដេកលក់។ ទោះបីជាទារកកំពុងដេកលក់ក៏ដោយ ទារកតែងតែស្ថិតក្នុងស្ថានភាពភ័យខ្លាច។ នោះក៏ជាមូលហេតុដែលទារកឧស្សាហ៍ភ្ញាក់ យំ និងអោបដៃដូចជាព្យាយាមតោង។ វាប្រាកដណាស់ថាខួរក្បាលរបស់ទារកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើស្ថានភាពបែបនេះនៅតែបន្ត។
៤. ផលប៉ះពាល់អវិជ្ជមានលើឆ្អឹងខ្នងនិងឆ្អឹងជំនីរ
ដោយសារតែអង្រឹងមិនមែនជាផ្ទៃរាបស្មើទេ នៅពេលដែលដេកនៅក្នុងអង្រឹងឆ្អឹងខ្នងរបស់ទារកនឹងមិនត្រូវបានទ្រទ្រង់ទេ ដូច្នេះវាងាយនឹងកោង។ នេះគឺដោយសារតែឆ្អឹងខ្នងរបស់ទារកនៅទន់ មិនមានកំពស់គ្រប់គ្រាន់ដូចមនុស្សពេញវ័យ។ ក្រៅពីនេះ នៅពេលឆ្អឹងកងខ្នងកោង នឹងធ្វើឱ្យក្មេងពិបាកដកដង្ហើម ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងាររបស់សរីរាង្គ ដូចជាបេះដូង សួត ។ល។
៥. ប្រព័ន្ធប្រសាទលូតលាស់មិនបានពេញលេញ
ការដេកនៅក្នុងអង្រឹងនឹងធ្វើឱ្យកុមារមានការលំបាកក្នុងការរៀនធ្វើ ចលនាដូចជាការលូន វារ ក្រឡាប់ អង្គុយ វជាដើម។ ប្រព័ន្ធប្រសាទ ដែលលូតលាស់មិនបានពេញលេញបែបនេះ ធ្វើឱ្យទាំរកមិនរស់រវើក កាត់បន្ថយសមត្ថភាពក្នុងការទទួលដឹង។
នៅពេលដែលដេកនៅក្នុងអង្រឹង ជើង, ដៃ, ក្បាល, ក ទារក ជាញឹកញាប់កោង មិនកម្រើក ធ្វើឱ្យកុមារងាយនឹងកើតជំងឺឈាមរត់នៅចំណុចជាក់លាក់មួយ។ នេះ នាំឱ្យមានចលនាឈាមរត់មិនទៀងទាត់ សាច់ដុំ និងខួរក្បាលមិនលូតលាស់៕
ដកស្រង់ពី៖ Health.com