ពិសេសខ្លាំងណាស់! ចង់ឪ្យកូនសុខភាពល្អ អ្នកម៉ាក់ពពោះកុំចោលភេសជ្ជៈទាំងនេះ

គ្រប់អ្វីដែលស្ត្រីមានផ្ទៃពោះបានទទួលទាន (អាហារ ឬភេសជ្ជៈ) ជាការប៉ះពាល់មួយផ្នែកធំនៃការលូតលាស់របស់ទារកក្នុងផ្ទៃ។ ជាការពិត ការទទួលទានភេសជ្ជៈ ជាអាហររាវជាងការបរិភោគជាងប្រភេទអាហាររឹង ឬទន់ផ្សេងៗទៀត ប៉ុន្តែវាក៏ជាការសំខាន់មួយផងដែរ ដែលស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈបានត្រឹមត្រូវសម្រាប់សុខភាព និងការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ មិនមែនគ្រប់ភេសជ្ជៈទាំងអស់ គឺសុទ្ធតែល្អ ឬអាក្រក់ដូចគ្នានៅពេលមានផ្ទៃពោះ។

ខាងក្រោមនេះ គឺជាភេសជ្ជៈដែលមានសុខភាពល្អសម្រាប់ការមានផ្ទៃពោះ ដែលស្ត្រីជាម្តាយគួរតែទទួលទាន៖

១. ទឹក
អ្នកត្រូវការទទួលទានទឹក ដើម្បីរក្សាសុខភាពអ្នក និងទារកក្នុងផ្ទៃ ហើយវាពិតជាសារធាតុរាវដ៏សំខាន់ ទោះបីជាអ្នកមិនមានផ្ទៃពោះក៏ដោយ។ ប៉ុន្តែក្នុងអំឡុងពេលមានផ្ទៃពោះ បរិមាណទឹកដែលត្រូវការ គឺមានការកើនឡើងជាងមិនទាន់មានផ្ទៃពោះ ព្រោះថា H2O(Dihydrogen monoxide) ជាសារធាតុសំខាន់សម្រាប់សុខភាពកោសិកាឈាមរបស់អ្នក និងទារក។

២. ទឹកដូង
នេះ គឺជាវិធីមួយទៀត ដើម្បីការពារការខ្វះជាតិទឹក។ ទឹកដូង គឺជាភេសជ្ជៈធម្មជាតិមួយ វាក៏មានអត្ថប្រយោជន៍ផងដែរសម្រាប់ការបំពេញបន្ថែមអំបិលធម្មជាតិនៅក្នុងខ្លួន។ ដូច្នេះ នៅពេលអ្នកមានអារម្មណ៍ថាស្រេកទឹកអ្នកគួរទទួលទានទឹកដូងស្រស់បាន។

៣. ទឹកក្រូចឆ្មាត្រជាក់
នេះជាភេសជ្ជៈពេញនិយមមួយ មិនថាប្រុសឬស្រី មានផ្ទៃពោះឬអត់ ហើយក៏ជាប្រភេទភេសជ្ជៈអាចរក្សាជាតិទឹកឲ្យមានតុល្យភាពបានល្អ ដោយសារតែទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីនស៊ី (vitamin C)។

៤. ទឹកដោះគោ
ទឹកដោះគោមួយកែវក្នុងមួយថ្ងៃអាចជួយឲ្យអ្នកមានសុខភាពល្អ និងកម្លាំងមាំមួន។ នេះជាការពិតមិនគ្រាន់តែក្នុងអំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះទេ តែថែមបានទាំងពេញមួយជីវិតរបស់អ្នកទៀតផង។ ប្រសិនបើអ្នកមិនអាចដាក់ទឹកដោះគោជាមួយតែ ឬកាហ្វេបាន អ្នកអាចសាកល្បងលាយជាមួយភេសជ្ជៈផ្សេងទៀត ដូចជាទឹកក្រឡុក (ទឹកដោះគោក្រឡុកសុទ្ធ ឬលាយជាមួយផ្លែឈើស្រស់…) ទឹកដោះគោជូរជាដើម។ រាល់ភេសជ្ជៈទាំងនេះ គឺពោរពេញទៅដោយកាល់ស្យូមប្រូតេអ៊ីន និងវីតាមីន B12  ដែលមានសារសំខាន់អំឡុងពេលមានផ្ទៃពោះ និងសម្រាប់ការលូតលាស់នៃទារកដែលមិនទាន់កើត។

How Much Water Should I Drink While Pregnant? - PureWow

៥. ទឹកផ្លែឈើស្រស់
យើងទាំងអស់គ្នាដឹងថា ផ្លែឈើល្អសម្រាប់សុខភាពរបស់យើង។ តើទឹកផ្លែឈើមានប្រសិទ្ធភាពស្មើគ្នាដែរឬទេ? ជាការប្រសើរណាស់! ផ្លែឈើទាំងមូលពិតជាជម្រើសល្អប្រសើរជាងគេ និងវិសាសវិសាលផងដែរសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីទទួលបានសុខភាពល្អ។ ដូច្នេះ អ្នកអាចចាប់ផ្តើមជាមួយទឹកផ្លែឈើស្រស់ៗជាប្រចាំថ្ងៃ និងជាការច្នៃបន្ថែមជាមួយផ្លែឈើផ្សេងទៀតក្នុងកែវតែមួយដែលអ្នកចូលចិត្ត។ យ៉ាងណាមិញ ត្រូវប្រាកដថា ជាប្រភេទទឹកផ្លែឈើស្រស់ មិនមែនជាផលិតផលកញ្ចប់ និងកំប៉ុងនោះឡើយ។

៦. ទឹកបន្លែ
សម្រាប់ស្ត្រីមិនចូលចិត្តបន្លែ ក៏អាចទទួលបានសារៈប្រយោជន៍ពីបន្លែបានដែរ គឺតាមរយៈទឹកបន្លែតែម្តង។ ស្ត្រីពិតជាត្រូវការបន្លែសម្រាប់តុល្យភាពនៃសុខភាពអំឡុងពេលមានផ្ទៃពោះ ហើយអ្នកក៏មានជម្រើសជាច្រើនផងដែរជាមួយនឹងប្រភេទបន្លែជាច្រើនដែលអ្នកអាចជ្រើសរើសបានតាមចំណូលចិត្ត 

៧. តែទឹកកក
តែទឹកកកក៏ជាមធ្យោបាយព្យាបាលដ៏ល្អ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក និងចៀសវាងអាការៈចាញ់ផងដែរ ហើយវាប្រាកដណាស់ជាជម្រើសប្រសើរបំផុត សម្រាប់រដូវក្តៅ។ ស្របពេលជាមួយគ្នានេះ តែទឹកកកគឺជាភេសជ្ជៈមួយដែលមាននៅក្នុងបញ្ជីជាតិកាហ្វេអ៊ីន ដែលជាសារធាតុដែលស្ត្រីមានផ្ទៃពោះគួរចៀសវាង។ ដូច្នេះ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីកំណត់នូវបរិមាណដែលអ្នកគួរទទួលទាន ក្នុងអំឡុងពេលមានផ្ទៃពោះ។

ដកស្រង់ពី៖ healthtime.tips