អ្នកម៉ាក់ត្រូវដឹង! ក្រោយសម្រាលរួច បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
ក្រោយសម្រាលកូនហើយ ម៉ាក់ៗជាច្រើនបានលើកសំណួរឆ្ងល់ថា តើពេលណាទើបអាចរួមដំណេកជាមួយស្វាមីបានវិញ?
អ្នកម៉ាក់ក្រោយសម្រាលយ៉ាងហោចណាស់ ៦ សប្ដាហ៍ក្រោយសម្រាលកូនដែរ ទើបយើងអាចនៅជាមួយគ្នាវិញបាន។
ត្បិត ១ ខែកន្លះក្រោយសម្រាលយើងអាចរួមដំណេកបានវិញក៏ដោយ ក៏ប៉ុន្តែម៉ាក់ៗត្រូវប្រាកដចិត្តថាគ្មានបញ្ហាទាំងប៉ុន្មានខាងក្រោមនេះ៖

- ធ្លាក់ឈាមមិនទាន់អស់
- សុខភាពផ្លូវកាយមិនទាន់រឹងមាំវិញ
- ឈឺចាប់មុខរបួស (សម្រាលដោយវះកាត់)
- មានបញ្ហាផ្លូវចិត្ត
- ឈឺក្បាលវិលមុខ
- គ្មានកម្លាំងកំហែង
- ឈឺចាប់ក្នុងស្បូន
- មិនទាន់ជ្រើសវិធីពន្យារកំណើត។
ការរួមដំណេកក្រោយសម្រាលកូន បើម៉ាក់ៗមានស្ថានភាពសុខភាពមិនទាន់ប្រក្រតី អាចនាំឲ្យកាន់តែធ្ងន់ធ្ងរ ហើយបើមានបញ្ហាដូចក្នុងករណីខាងលើត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។

មួយវិញទៀត ដៃគូក៏គួរតែជួយសម្រាលការងារមើលថែទាំកូន និងការងារផ្ទះមួយចំនួន ដើម្បីឲ្យម៉ាក់ៗមានពេលវេលាបានសម្រាកគ្រប់គ្រាន់ ទើបអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងកំហែងឡើងវិញ៕
ដកស្រង់ពី៖ Hello Health Group
- ចុះអ្នកម៉ាក់ទើបតែសម្រាលយល់យ៉ាងណាដែរ សូមខមិនឪ្យពួកយើងបានដឹង ឬសំណូរប្រធានបទផ្សេងៗ អរគុណ!