ប្រហែសមិនបានទេ! បើមានបញ្ហាទាំងនេះនៅត្រីមាសដំបូង និងចុងក្រោយត្រូវរកពេទ្យភ្លាម

រឿងសំខាន់ជាងគេ ដែលស្ត្រីមានផ្ទៃពោះទាំងឡាយត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត គឺបញ្ហាសុខភាព ព្រោះក្នុងដំណាក់កាលនេះ ស្ត្រីអាចមានអាការមិនប្រក្រតីមួយចំនួនអាចកើតមានឡើង ដែលតម្រូវឲ្យធ្វើការព្យាបាលជាបន្ទាន់ បើពុំដូច្នោះទេអាចប៉ះពាល់ដល់សុវត្ថិភាពម្តាយ និងកូន។

ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញមានបញ្ហាមួយចំនួនដូចខាងក្រោមនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៖

Prenatal visits: When you'll have them and how to have the best prenatal  appointments | BabyCenter

១. ហូរឈាមតាមទ្វារមាស
បើឈាមចេះតែហូរចេញមកតាមទ្វារមាសក្នុងពេលមានផ្ទៃពោះ អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជារោគសញ្ញានៃការមានផ្ទៃពោះក្រៅស្បូន ឬការរលូតកូន។ តែប្រសិនបើការឈឺចាប់ និងហូរឈាមកើតឡើងនៅចន្លោះខែទី៧ ឬទី៨ វាអាចបណ្តោលមកពីសុកមានបញ្ហា។

២. ទារកគ្មានសកម្មភាព
ប្រសិនបើកូននៅក្នុងផ្ទៃគ្មានសកម្មភាព ឬលែងធាក់អ្នកទេនោះ អ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យភ្លាម ព្រោះមានតែឧបករណ៍អេឡិចត្រូនិកទេ ទើបអាចមើលឃើញ។

៣. ការរាគនោម៖ ស្ត្រីមួយចំនួនអាចរាគនោមដោយមិនដឹងខ្លួន នេះដោយសារតែស្បូនរីកធំប្រជ្រៀតផ្លោកនោមក្នុងពេលមានផ្ទៃពោះ។ កត្តាមួយនេះ អ្នកក៏ត្រូវពគ្រោះជាមួយគ្រូពេទ្យដែរ។

៤. ឈឺពោះ និងឈឺក្បាលខ្លាំង៖ បើអ្នកម្តាយមានសម្ពាធឈាមខ្ពស់ ហើយចេះតែឈឺក្បាលធ្ងន់ធ្ងរកើតឡើងក្នុងត្រីមាសទី៣ វាអាចជាជំងឺក្រឡាភ្លើង។ ហេតុនេះហើយ អ្នកម្តាយត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

Antenatal Visits Schedule - Regular Check Ups during Pregnancy

៥. កើតជំងឺផ្កាសាយ
តាមរយៈការសិក្សាមួយចំនួនបានបង្ហាញថា ស្ត្រីដលមានផ្ទៃពោះ គឺងាយនឹងកើតជំងឺផ្កាសាយខ្លាំងណាស់។ ដូច្នេះប្រសិនបើអ្នកម្តាយគ្រប់រូបដឹងថា ខ្លួនពិតជាមានជំងឺផ្កាសាយត្រូវប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕

ដកស្រង់ពី៖ Health.com