ប៉ាម៉ាក់បង្រៀនឱ្យចេះដាក់ខ្លួនទទួលបានប្រយោជន៍ 8 យ៉ាងនឹងស្មានមិនដល់
ងើយស្កកឱនដាក់គ្រាប់។ កុមារដែលចេះដាក់ខ្លួននឹងមានចរិតល្អជាងកុមារដែលមានភាពអំនួនលើខ្លួនឯង ព្រមទាំងត្រូវបានអ្នកផងស្រឡាញ់រាប់អាន និងឱ្យតម្លៃ។
តើការចេះដាក់ខ្លួនអាចជួយកុមារអភិវឌ្ឍអ្វីខ្លះ?
ការចេះដាក់ខ្លួនអាចអូនតូចឱ្យក្លាយជាមនុស្សដូចជា៖
១. ចេះសម្របខ្លួន
កុមារដែលចេះដាក់ខ្លួនចេះទប់អារម្មណ៍ខ្លួនឯង និងចេះប្រែប្រួលតាមគ្រប់ស្ថានភាព។
២. ចេះគោរពអ្នកដទៃ
ដោយសារការចេះដាក់ខ្លួនធ្វើឱ្យអូនតូចចេះសុជីវធម៌ និងចេះគួរសម។
៣. ចេះស្តាប់អ្នកដទៃ ព្រោះអូនតូចនឹងរៀនឱ្យអ្នកផ្សេងនិយាយមុន។
៤. ចេះយកអាសា
កុមារដែលចេះដាក់ខ្លួន ចេះជួយអ្នកនៅជុំវិញខ្លួនដោយមិនគិតពីវណ្ណៈ ជាតិសាសន៍ និងពណ៌សម្បុរ។
៥. ពេញចិត្តនឹងខ្លួនឯង
អូនតូចនឹងមិនតូចចិត្តនឹងខ្លួនឯងដែលមិនមានអ្វីៗដូចគេ ឬប្រៀបមិនបាននឹងគេ ព្រោះនៅក្នុងសម័យឌីជីថលនេះ មានការអួតសម្ញែងខ្លួននៅតាមបណ្តាញសង្គមច្រើនណាស់។
៦. ទទួលយកគំនិតថ្មីៗ ការទទួលយកគំនិតថ្មីៗនឹងធ្វើឱ្យអូនតូចមានគំនិតច្នៃប្រឌិត។
៧. មានទំនាក់ទំនងល្អ៖ ការចេះដាក់ខ្លួនធ្វើឱ្យអូនតូចបង្កើត និងរក្សាទំនាក់ទំនងក្នុងសង្គមបានល្អ។
៨. ចេះឱ្យតម្លៃ៖ អូនតូចនឹងចេះឱ្យតម្លៃ និងថែរក្សាអ្វីៗទាំងអស់ដែលពួកគេមាន។
កុមារដែលចេះដាក់ខ្លួននឹងក្លាយជាមនុស្សមានសុភមង្គល ព្រោះអូនតូចពេញចិត្តនឹងខ្លួនឯង ពេញចិត្តនឹងអ្វីដែលខ្លួនមាន មានការជឿជាក់លើខ្លួនឯង និងមានគេគោរពស្រឡាញ់ ។
ដកស្រង់ពី៖ Hello Health Group