ម៉ាក់ត្រូវប្រយ័ត្ន! ​ក្មេងចន្លោះ ២-៦ខួប​មិន​ត្រូវ​ឪ្យអង្គុយបត់ភ្លៅកង្កែប​នោះទេ ​

ការ​អង្គុយ​ជា​រាង​អក្សរ​«​W​»​ ​ឬ​ខ្មែរយើង​ហៅថា​ ​«​បត់​ភ្លៅកង្កែប​»​ ​គឺជា​ការ​ អង្គុយ​រាបស្មើ​ ​ដាក់​ភ្លៅ​ទាំងពីរ​ផ្គុំ​ចូលគ្នា​ ​ហើយ​កំភួនជើង​ទាំងពីរ​លាតសន្ធឹង​ញ៉ែក​ចេញក្រៅ​។​ ​ជាទូទៅ​ ​ក្មេង​ភាគច្រើន​ចូលចិត្ត​អង្គុយ​បែបនេះ​នៅចន្លោះ​អាយុ២ខួប​ ​ទៅ៦ខួប​។​ ​

​តើ​អ្នក​ធ្លាប់​បាន​កត់សម្គាល់​ឃើញថា​ ​កូន​របស់​លោកអ្នក​អង្គុយ​ជា​ទម្រង់​អក្សរ​ ​«​W​»​ ​ឬបត់​ភ្លៅកង្កែប​ ​នៅពេល​ពួកគេ​កំពុង​មើល​ទូរទស្សន៍​ ​ឬ​លេង​អ្វីមួយ​ដែរ​ឬទេ​?​ ​មាន​អាណាព្យាបាល​ ​និង​ឪពុកម្ដាយ​ជាច្រើន​មិនសូវ​បានដឹង​ពី​គុណវិបត្តិ​នៃ​ការ​អង្គុយ​ក្នុង​ទម្រង់​បែន​នេះនោះ​ទេ​។

ការ​អង្គុយ​ក្នុង​រូប​បែបនេះ​ ​អាច​បណ្តាល​ឱ្យ​មានផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ទម្រង់​នៃ​ការលូតលាស់​ឆ្អឹង​ ​និង​សន្លាក់ជើង​របស់​ក្មេង​។

តើមានផលប៉ះពាល់អ្វីខ្លះនៅពេលដែលក្មេងអង្គុយបត់ជើងជាភ្លៅកង្កែប?

​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​បណ្ដាលមកពី​ការ​អង្គុយបត់ភ្លៅកង្កែប​មាន​ដូច​ខាងក្រោម​៖

​​ផលប៉ះពាល់នៃការលូតលាស់​ឆ្អឹង​ពុំ​បាន​ត្រឹមត្រូវ​គឺ់៖
​•​​ ឈឺខ្នង​
​•​​ ការគ្រប់គ្រង​សាច់ដុំ​នៅ​ផ្នែក​បាតដៃ​
​•​​ ការ​ឈឺ​សាច់ដុំ​ ​លូតលាស់​ឆ្អឹង​ពុំ​ត្រូវ​ទម្រង់​ ​ធ្វើ​ឱ្យ​រាលដាល​ដល់​ការ​ឈឺ​ស្មា​ ​
​•​​ អតុល្យភាព​ផ្លូវ​អារម្មណ៍​ ​និង​ការយល់​ដឹង​
​•​​ តឹង​សាច់ដុំ​
​•​​ ចង្កេះ​រំកិល​ខុស​ទីតាំង​
​•​​ សន្លាក់​ ​​

  • ចំណុចដែលគួរអនុវត្តន៍

ផ្ទុយពី​ការ​អង្គុយបត់ភ្លៅកង្កែប​ ​អាណាព្យាបាល​ ​និង​ឪពុក​ម្តាយ​ ​គួរ​ណែនាំ​ឱ្យ​កុមារ​អង្គុយបត់ជើង​ធម្មតា​,​ ​ពែនភ្នែន​ ​ឬ​សណ្តូកជើង​ត្រង់​ទៅមុខ​ ​ជាដើម​។​ ​ក្នុងនាម​ជា​អាណាព្យាបាល​ ​គួរតែ​ប្រុងប្រយ័ត្ន​ទៅលើ​ទម្លាប់​អង្គុយ​របស់​កូន​ៗ​។​ ​លោកអ្នក​គួរតែ​កែ​ជាបន្ទាន់​ ​ប្រសិន​បើ​កូន​ៗ​លោកអ្នក​ ​អង្គុយ​ក្នុង​ទម្រង់​រាង​អក្សរ​ ​«​W​»​ ​នេះ​៕​

ដកស្រង់ពី៖ parenting.firstcry