ជួបច្រើនណាស់! គន្លឹះដោះស្រាយនូវភាពតានតឹង ក្រោយសម្រាលដែលស្ត្រីអាចជួប
នៅពេលអ្នកមានកូន អ្នកអាចមានអារម្មណ៍ថារំភើប ហើយក៏អាចមានបញ្ហាប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំងផងដែរ។ ក្រោយសម្រាលអ្នកម្តាយភាគច្រើនតែងតែអន់ចិត្ត និងគិតថាគ្នានអ្នកខ្វល់ខ្វាយពីខ្លួន បាក់សម្រស់គ្នានអ្នកចាប់អារម្មណ៍ បង្កើតឪ្យមានភាពតានតឹងជាខ្លាំង ជាពិសេសត្រូវមើលកូនតូចពេញៗមួយយប់។
ដើម្បីដោះស្រាយនូវបញ្ហានៃភាពតានតឹងនេះ អ្នកម៉ាក់ទើបសម្រាលត្រូវដឹងអំពីចំណុចទាំងនេះ៖

១. សម្រាកនៅពេលដែលអ្នកអាចធ្វើបាន។ អ្នកត្រូវព្យាយាមគេងនៅក្នុងអំឡុងពេលដែលទារកគេងលក់។ ប្រសិនបើអ្នកកំពុងបំបៅដោះកូន អ្នកត្រូវដាក់គ្រែរបស់ទារកឲ្យនៅជាប់នឹងគ្រែរបស់អ្នក ដើម្បីឲ្យមានភាពងាយស្រួលក្នុងការបំបៅដោះកូននៅពេលយប់។ អ្នកក៏អាចឲ្យប្តីជួយលើកទារកយកមកបំបៅ និងដាក់ឲ្យគេងវិញ។ ប្រសិនបើអ្នកបំបៅដោះកូនដោយទឹកដោះគោ អ្នកត្រូវឲ្យប្ដីជួយឆុង និងបំបៅទឹកដោះគោដល់់ទារក។
២. បរិភោគអាហារដែលមានតុល្យភាពឲ្យបានទៀងទាត់ ដើម្បីរក្សាកម្រិតថាមពល ដូចជាកាបូអ៊ីដ្រាត ដែលមាននៅក្នុង នំបុ័ង និងបាយអង្ករសម្រូប ព្រមទាំងអាហារដែលមានជាតិខ្លាញ់ដែលមាននៅក្នុង ប័រ អាហារស្រាប់ ឈីសរឹង ផ្លែប័រ និងប្រេងអូលីវ។

ហើយអ្នកក៏ត្រូវបរិភោគអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ដូចជា សាច់គ្មានខ្លាញ់ សាច់មាន់ ត្រី ស៊ុត សណ្តែក និងសណ្តែក។ អ្នកក៏ត្រូវទទួលទានបន្លែ និងផ្លែឈើ ដើម្បីឲ្យប្រព័ន្ធភាពស៊ាំមានដំណើរការល្អ និងជួយអ្នកមានអារម្មណ៍ប្រសើរជាងមុន ហើយក៏ជួយការពារការទល់លាមកផងដែរ ។
៣. ការប្រើប្រាស់បច្ចេកទេសសម្រាកលំហែនៅមុនពេលសម្រាល ឬការហាត់យូហ្គា ដើម្បីរក្សាភាពរឹងមាំនៃសាច់ដុំផងដែរ។
៤. ចូរធ្វើលំហាត់ប្រាណសម្រាប់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត ដូចជា ការធ្វើលំហាត់ប្រាណសាច់ដុំពោះ និងអាងត្រគាក ដូចជាការដើរក្នុងរយៈពេលខ្លីជាដើម។
៥. ការចែករំលែកនូវអារម្មណ៍តានតឹងជាមួយប្តី ក្រុមគ្រួសារ ឬមិត្តភក្តិ៕