មិនចង់ប៉ះពាល់ដល់ការគេងកូន ប៉ាម៉ាក់ត្រូវប្រយ័ត្នរឿង ៤ យ៉ាងនេះជាចាំបាច់
មានកូនតូច ម៉ាក់ប៉ានឿយបន្តិចហើយ ត្រូវថែទាំឲ្យបានដិតដល់ទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណាឲ្យកូនលូតលាស់បានល្អ និងមានសុវត្ថិភាព។ ចំពោះអ្នកដែលក្លាយជាម៉ាក់ប៉ាថ្មីថ្មោង មានរឿងជាច្រើនដែលត្រូវព្យាយាមដឹងឲ្យបាន ដើម្បីជាជំនួយក្នុងការរស់នៅប្រចាំថ្ងៃ ជាចំណេះដឹងសម្រាប់ចិញ្ចឹមបីបាច់កូន។
ខាងក្រោមនេះលោកអ្នកនឹងបានយល់ច្បាស់អំពីការគេងរបស់កូនតូចដែលប៉ាម៉ាក់គ្រប់រូបគួរដឹង៖

១. កុំដាក់ឲ្យគេងផ្កាប់មុខ
កូនក្មេង កនៅទន់ណាស់ មិនអាចប្រែខ្លួនដូចក្មេងធំទេ កាលគេគេងផ្កាប់ ធ្វើឲ្យថប់ដង្ហើមនិងស្ទះដង្ហើម អាចឲ្យស្លាប់បាន។ ទោះកូនរឹងដៃរឹងជើងជាងមុនបន្តិច ប៉ុន្តែម៉ាក់ប៉ាត្រូវបន្តឲ្យអាអូនគេងផ្ងារមុខឡើងលើទោះបីជាភ្ញាក់ហើយក៏ដោយ។ យើងត្រូវចាំថា កអាអូនជាកន្លែងងាយស្រួលបត់ដូចនេះត្រូវការពារបេប៊ីពីបញ្ហាថប់ផ្លូវដង្ហើម។
២- កុំឲ្យកូនគេងលើទ្រនាប់កៅស៊ូ
កូនក្មេងស្បែកនៅខ្ចី ងាយនឹងមានប្រតិកម្មកាលណាប៉ះអ្វីដែលរឹង ឬជាតិកៅស៊ូទៅជារមាស់ ស្កៀប កន្ទួលស្បែក។ ដូច្នេះម៉ាក់ៗត្រូវរើសពូក ឬកម្រាលគេងណាដែលទន់ៗ ពេលកូនគេងទៅមានផាសុកភាព មិនរមាស់ ស្កៀប។
៣. កុំឲ្យកូនគេងលើអង្រឹងគ្មានរបាំងការពារ
ចាប់ពីពេលកូនចាប់ក្រឡាប់ ម៉ាក់ប៉ាត្រូវដាក់របាំងការពារសុវត្ថិភាព ឬខ្នើយទប់កូន ដើម្បីបង្ការពេលគេភ្ញាក់ឡើង ក្រឡាប់ធ្លាក់ពីលើគ្រែ ឬអង្រឹង។

៤. កុំដាក់របស់ទន់ៗក្បែរកូន
កន្សែង ឬភួយទន់ៗកុំដាក់ក្បែរ ឬដណ្តប់ឲ្យកូនតូចច្រើនពេកអី គេអាចនឹងធាក់ ឬទាញយកមកគ្របលើមុខ ធ្វើឲ្យថប់ដង្ហើម។
៥. កុំដាក់កូនឲ្យគេងយប់ជាមួយអ្នកដទៃ
បន្ទប់គេងត្រូវមានសីតុណ្ហភាពសមល្មម មិនមានសំឡេងរំខាន។ បើអាច កុំបណ្តោយកូនតូចឲ្យគេងជាមួយសាច់ញាតិ ឬអ្នកនៅជាមួយ ព្រោះគេអាចមិនអាចទ្រាំទ្រនឹងការងងុយគេង ដើម្បីថែទាំកូនយើងឲ្យបានដិតដល់ដូចយើងនោះទេ។
ដកស្រង់ពី៖ Hello Health Group