បញ្ហាចម្បង 3 ធ្វើឲ្យស្ត្រីសម្រាលកូនរួចមានបញ្ហាសុខភាព សម្រស់ធ្លាក់ចុះ

ម៉ាក់ៗ​ទើប​តែ​សម្រាល​កូន​រួច​មួយ​ចំនួន បែរ​ជា​ជួប​បញ្ហា​សុខភាព ទៅ​ជា​ឈឺ អស់​កម្លាំង​ល្ហិត​ល្ហៃ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​ទាស់​សរសៃ។

ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច បែរ​ជា​មាន​បញ្ហា​សុខភាព​នេះ អាច​មក​ពី​បញ្ហា​ចម្បង​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

១. គេង​មិន​គ្រប់គ្រាន់
បញ្ហា​ចោទ​ទី១ គឺ​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ​ឯង ដែល​ធ្វើ​ឲ្យ​សុខភាព​ម្តាយ​កាន់​តែ​ដុនដាប។ លោក​វេជ្ជបណ្ឌិត​ថា ភាគ​តិច​ណាស់​ដែល​ម៉ាក់ៗ​បាន​គេង​គ្រប់​គ្រាន់ ផ្ទុយ​ទៅ​វិញ​ម៉ាក់ៗ​ភាគ​ច្រើន ត្រូវ​ចំណាយ​ពេល​មើល​កូន​តូច​សឹង​តែ​១យប់​ទល់​ភ្លឺ បើ​សិន​ជា​មិន​មាន​អ្នក​ជួយ​មើល​កូន​ជំនួស​ទេ​នោះ បែប​នេះ​ច្រើន​យប់​ជាប់គ្នា​ ក៏​បង្ក​ឲ្យ​​ឈឺ។

២. ញ៉ាំ​មិន​គ្រប់​គ្រាន់
បញ្ហា​ចោទ​​ទី២​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​ទី១​ដែរ ដោយសារ​តែ​រវល់​មើល​កូន​ពេក បន្តិច​ឲ្យ​កូនម៉ឹម បន្តិច​ដូរ​កន្ទប​ឲ្យ​កូន បន្តិច​លួង​កូន​កុំឲ្យ​យំ ពេល​ខ្លះ​ម៉ាក់ៗ​សឹង​តែ​រក​ពេល​ញ៉ាំ​បាយ​មិន​បាន​ផង បើ​មាន​កូន​តូច​ធ្វើ​ទុក្ខ​ទៀត​នោះ ម៉ាក់ៗ​ញ៉ាំ​ត្រង់​មាត់​នោះ​ទេ។ ការ​ដែល​ញ៉ាំ​បាន​តិច​ពេក គេងក៏មិនគ្រប់ទៀត ធ្វើ​ឲ្យ​ម៉ាក់ៗ​ប្រឈម​បញ្ហា​សុខភាព​កាន់​តែ​ខ្លាំង។

៣. ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ
បច្ចុប្បន្ន​នេះ​ចាស់ៗ​មួយ​ចំនួន​នៅ​បន្ត​ទម្លាប់​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ​ដដែល ព្រោះ​គិត​ថា អាហារ​ទាំង​នេះ​ជួយ​ឲ្យ​ម៉ាក់ៗ​ឆាប់​រឹង​សរសៃ។ លោក​វេជ្ជបណ្ឌិត​ថា យើង​មិន​ត្រូវ​បន្ត​ផ្តល់​របប​អាហារ​ទាំង​នោះ​ដល់​ស្ត្រី​ក្រោយ​សម្រាល​នោះ​ទេ ព្រោះ​វា​គ្មាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ទៀត ច្បាស់​ជា​គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ​មិនខាន។

៤. មិន​ងូត​ទឹក
ចាស់ៗ​ពី​​ដើម​មាន​ត្រណម​ច្រើន ក្នុង​នោះ​ក៏​មាន​ហាម​ស្ត្រី​ទើប​សម្រាល​កូន​រួច​មិន​ឲ្យ​ងូត​ទឹក​ដែរ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​អាអូន​រួច​កាន់​តែ​អួរ​អាប់​ក្នុង​រាងកាយ និង​អារម្មណ៍ ហើយ​បើ​មិន​ងូត​ទឹក​សម្អាត​កាយ​រយៈពេល​យូរ​អាច​នឹង​ឆ្លង​រោគ​ថែម​ទៀត។

ដកស្រង់ពី៖ Hello Health Group