មិនអាចអត់បានទេ! មូលហេតុ ៥អ្នកម៉ាក់គួរបំបៅដោះកូនក្នុងរយៈពេល ៦ខែដំបូង
តើអ្នកធ្លាប់គិតដែរ ឬទេថា ទឹកដោះម្តាយសំខាន់ យ៉ាងណា ចំពោះកូន? ក្រោយសម្រាលកូនរួច គ្រូពេទ្យតែងតែលើកទឹកចិត្តឲ្យអ្នកម្តាយបំបៅកូនដោយទឹកដោះម្តាយភ្លាម ទោះគ្មាន ឬក៏ចេញតិចៗក៏ដោយ និងបន្តបំបៅដោះកូនតែមួយមុខគត់រហូតដល់អាយុ ៦ ខែ។
តើមានមូលហេតុអ្វីខ្លះដែលអ្នកម៉ាក់គួរបំបៅដោះកូនក្នុងរយៈពេល 6 ខែដំបូង?
ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលអ្នកម្តាយគួរតែបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ជាជាងការបំបៅកូនដោយទឹកដោះគោ៖

បើតាមអ្នកជំនាញខាងអាហារូបត្ថម្ភកុមារ បានឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុត ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ ដោយសារក្នុងទឹកដោះម្តាយសម្បូរទៅដោយសារធាតុចិញ្ចឹមមួយចំនួនដូចជា៖
- ជាតិប្រូតេអ៊ីន ដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍការលូតលាស់រាងកាយរបស់កុមារ
- ជាតិស្ករឡាក់តូស ជួយផ្តល់កម្លាំងថាមពលដល់កុមារ
- ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ ថែរក្សារសីតុណ្ហភាពកុមារឱ្យមានលំនឹង ក៏ដូចជាការជួយរាងកាយកុមារដើម្បីស្តុកថាមពល
- ពពួកជីវជាតិ និងរ៉ែ ខនិជ ដូចជាជិវជាតិ A B C D ជាតិដែក ប៉ូតាស្យូម កាល់ស្យូមជាដើម ដែលជាភ្នាក់ងារដ៏សំខាន់សម្រាប់ការពារកុមារពីជំងឺនានា។
- ជាតិទឹកដែលតម្រូវការចាំបាច់របស់កុមារជាប្រចាំ
ការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់ការស្លាប់របស់ទារកបានប្រហែល ២០%។កុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ ដង និងជំងឺរលាកសួតបាន ១៥ ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានបៅទឹកដោះម្តាយ។

ទារកដែលទទួលបានការបំបៅទឹកដោះពីម្ដាយ កើនពិន្ទុ IQ រហូតដល់ ២.៦២ ឯណោះ បើធៀបទៅនឹងកុមារដែលបៅម្សៅទឹកដោះគោ។
មារដែលមិនបានបំបៅដោយទឹកដោះម្តាយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ ខួរក្បាល សតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងទារក ដែលបំបៅដោយទឹកដោះម្តាយ ហើយពួកគេក៏ងាយប្រឈមមុខ នឹងជំងឺនានាទៀតផង។
ដកស្រង់ពី៖ pethyoeung.com