កង្វល់របស់ប៉ាម៉ាក់! កូន​​លេង​ទូរស័ព្ទច្រើន សាក​វិធី​នេះ​ដឹង​តែ​បាត់​ដូច​គេ​បេះ

បើ​ទៅ​ជា​មានការ​ស្រា​ជ្រាវ​ជា​ច្រើន​ដែល​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ច្រើន អាណាព្យាបាល​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​បញ្ឈប់​កូន​ៗ​ក្នុង​ការ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ហួសការ​កំណត់ ។

តើមានវិធីអ្វីខ្លះដើម្បីបញ្ឍប់ឪ្យកូនលែងខ្វល់នឹងទូរស័ព្ធ?

ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​ឪពុក​ម្តាយ​អាច​ធ្វើ​តាម​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​កូន​ៗ៖

An age-by-age guide to kids and smartphones

១. ធ្វើ​ជា​គំរូ​ដល់​កូន​ៗ
កូន​ៗ​តែងតែ​ធ្វើ​ត្រាប់​តាម​មនុស្ស​ពេញវ័យ​ដែល​នៅ​ជុំវិញ​ខ្លួន ដូច្នេះ​ប្រសិនបើ​អ្នក​តែងតែមាន​ស្មា​ត​ហ្វូ​ន​ជាប់ដៃ​នោះ​ភាគរយ​ច្រើន​គឺ​កូន​អ្នក​អាច​នឹង​ធ្វើ​តាម ។ ដូច្នេះ​អ្នក​គួរតែ​ចាប់ផ្តើម​ទុក​ទូរស័ព្ទ​នឹង​ងាក​ទៅ​ផ្តល់​ការ​ចាប់អារម្មណ៍​លើ​កូន​ៗ​វិញ ព្រោះ​វា​ល្អ​ទាំង​ស្រាប់​ឪពុក​ម្តាយ និង​កូន​ៗ​ផង​ដែរ ។

២. ហាម​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ពេល​ទទួលទាន​អាហារ
ពេល​ទទួលទាន​អាហារ​ជា​ពេល​ដែល​ក្រុម​គ្រួសារ​សំណេះសំណាល​ពី​រឿង​ដែល​កើតឡើង​នៅ​ថ្ងៃ​ណាមួយ គម្រោង​សម្រាប់​ពេល​អនាគត ឬ​រឿង​កំប្លែង​ផ្សេង​ៗ​ជាដើម ។ ប៉ុន្តែ​ដើម្បី​ទទួល​បានការ​សន្ទនា​ដូច្នេះ អ្នក​ត្រូវ​តែ​ហាម​មិន​ឲ្យ​មានការ​ប្រើ​ស្មា​ត​ហ្វូ​ន​ក្នុង​កំឡុង​ពេល​ទទួលទាន​អាហារ​ឡើយ ព្រោះ​វា​អាច​បង្វែង​ចំណាប់អារម្មណ៍​របស់​អ្នក​ចេញពី​ក្រុម​គ្រួសារ​របស់​អ្នក ។

GadgetFreehour Screen time while eating, Side Effects of watching tv while  eating - Parentcircle

៣. រៀបចំ​គម្រោង​សម្រាប់​សកម្មភាព​ក្រៅ​ផ្ទះ
អ្នក​មិន​អាច​ប្រើ​ស្មា​ត​ហ្វូ​ន​បាន​ទេ​ពេល​ដែល​កំពុង​លេង​កីឡា ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ទៀត​ដែល​នៅ​ក្រៅ​ផ្ទះ ។ អ្នក​គួរតែ​ធ្វើ​ជា​គំរូ​ដល់​ក្រុម​គ្រួសារ​ដោយ​ចេញ​ធ្វើ​សកម្មភាព​ជា​គ្រួសារ ហើយ​កូន​ៗ​របស់​អ្នក​ក៏​អាច​កាត់​បន្ថយ​ការ​អង្គុយ​ចុច​ស្មា​ត​ហ្វូ​ន​នៅ​មួយ​កន្លែង​ដែរ ។

៤. ហៅ​មិត្ត​របស់​កូន​ៗ​មក​លេង
ក្មេង​ៗ​អាច​នឹង​ប្រើ​ស្មា​ត​ហ្វូ​ន​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​មិត្តភក្តិ​ច្រើន​ជាង​ជួប​គ្នា​ផ្ទាល់​មុខ ។ ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​គួរតែ​ជំរុញ​ដល់​កូន​ៗ​ឲ្យ​ហៅ​មិត្ត​របស់​ពួក​គេ​មក​លេង​ផ្ទះ ។ អ្នក​ក៏​អាច​ធ្វើ​ពិធីជប់លៀង​ណាមួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ផង​ដែរ ឬ​រៀបចំ​កម្មវិធី​ដែល​ធ្វើ​ឲ្យ​ក្មេង​ៗ​ជាប់រវល់​មិន​អាច​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​បានជា​ដើម ៕

Help your children play out a story and watch them become more creative

សរុបមក៖ ការប្រើទូរសព្ទច្រើនម៉ោង ឆ្អឹងជាលិកានិងស្រទាប់ការពារសម្រាប់សរីរាង្គ ដូចជាខួរក្បាលនៅតែស្គមស្គាំងចំពោះកុមារ។ វិទ្យុសកម្មអាចមានឥទ្ធិពលចម្លែកលើរាងកាយ វាប៉ះពាល់ផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទផងដែរ។