ប្រហែសមិនបានទេ! ម៉ាក់ៗខ្វះសារធាតុទាំងនេះ អាចធ្វើឲ្យកូនមានបញ្ហា

ទារក​មួយចំនួនកើតមកជួបប្រទះបញ្ហាប្រព័ន្ធប្រសាទពីកំណើត​មកតែម្តង ប៉ុន្តែការដែលកូនមានបញ្ហានេះ បណ្ដាល​មកពីកត្តាអ្វី ដោយសារម្ដាយមានសុខភាពខ្សោយ ឬយ៉ាងណា?

តើមានសារធាតុធ្វីខ្លះដែលធ្វើឪ្យប៉ះពាល់ដល់ប្រពន្ធប្រសាទ?

ខាងក្រោមនេះជាការបកស្រាយរបស់គ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រី អំពីមូលហេតុពិតប្រាកដែលធ្វើឲ្យកូនមានប្រព័ន្ធប្រសាទមិនល្អ៖

ការ​ដែល​កូនមានបញ្ហាចេញពីក្នុងពោះមក ដោយសារតែម្ដាយថែទាំសុខភាពមិនបានល្អអំឡុងពេលពពោះ ខ្វះ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ ​មិនមែនបណ្ដាលមកពីពេលកំពុងពពោះនោះ ម្ដាយពិបាកចិត្ត ទើបកូនកើតមកមានបញ្ហា តែតាមពិត គឺមិនដូច្នោះទេ។

កូន​កើត​មក​មាន​បញ្ហា​ពី​កំណើត ភាគ​ច្រើន​បណ្ដាល​មក​កង្វះ​អ័រម៉ូន កង្វះ​វីតាមីន ឬ​កង្វះ​សារធាតុ​ចិញ្ចឹម​ណា​មួយ​ដែល​ម្ដាយ​ទទួល​បាន​មិន​គ្រប់​គ្រាន់​អំឡុង​ពេល​ពពោះ។

នៅ​កម្ពុជា​យើង​ភាគ​ច្រើន​ដែល​នៅ​ជន​បទ មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ពោល​ស្ត្រី​ពពោះ​ទាំង​នោះ​ទទួល​បាន​វីតាមីន ជាតិ​សាច់ បន្លែ ផ្លែឈើ ជាតិ​ដែក មិន​បាន​គ្រប់​គ្រាន់។ នៅ​ពេល​​ម្ដាយ​ពពោះ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ អាច​បង្ក​ជា​ហានិភ័យ​ដល់​គភ៌ ជាពិសេសធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​របស់​កូន​មិន​ល្អ​ដូច​ក្មេង​ធម្មតា ឬ​បើ​ប្រើ​ពាក្យ​សាមញ្ញ គឺ​កូនមិន​គ្រប់។

ដូច​នេះ​ហើយ ទើបពេលពពោះ​អ្នកម៉ាក់គួរ ញ៉ាំ​ថ្នាំ​ជាតិ​ដែក ញ៉ាំ​ជាតិ​អាស៊ីដហ្វូលិក និង​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​កូន​កុំ​ឲ្យ​ជួប​បញ្ហា​ដែល​អាច​កើត​ឡើង​ពី​កំណើត។ ម៉្យាង​វិញ​ទៀត ម៉ាក់​ៗ​ពពោះ ក៏​មិន​ត្រូវ​កើត​ទុក្ខ​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សុខ​ភាព​ចុះ​ខ្សោយ បណ្ដាល​ឲ្យ​ឈឺ​នេះ ឈឺនោះ ហើយ​ប្រសិន​បើ​ម្ដាយ​ឈឺ ឬ​មាន​សុខភាព​មិន​ល្អ កូន​នៅ​ក្នុង​ក៏​មិន​អាច​កើត​មក​មាន​សុខភាព​ល្អ​បាន​ដែរ។

ប្រភព៖ Hello Health Group