ត្រៀមសម្រាលដឹងមុនទៅ! បើមានសញ្ញាទាំងនេះបង្ហាញថាអ្នកកំពុងឈឺពោះសម្រាលកូនហើយ (មានវីដេអូ)
នៅពេលសម្រាលពិតជាពិបាកខ្លាំងណាស់ សម្រាប់ស្ត្រីគ្រប់រូប មានតែស្ត្រីទេទើបយល់អារម្មណ៍មួយនេះ ទោះបីជាយ៉ាងអ្នកម៉ាក់ពពោះគួរដឹងជាមុនដើម្បីត្រៀមខ្លួនសម្រាលដោយសុវត្ថិភាព ពុំមានសូវមានហានិភ័យ។
តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកជិតដល់ពេលសម្រាល និងកំពុងជិតសម្រាលនោះ?
ខាងក្រោមនេះអ្នកនឹងបានជ្រាបកាន់តែច្បាស់អំពីសញ្ញាផ្សេងៗនៅពេលជិតដល់ថ្ងៃសម្រាល និងនៅពេលសម្រាលកូន៖

១. សញ្ញាខ្លះដែលអាចប្រាប់ថាជិតដល់ឈឺពោះសម្រាលកូន
- សំពាធសម្រុកមកក្រោម
ទៅ៣សប្តាហ៍មុនឈឺពោះសម្រាលកូន ស្រ្តីអាចមានអារម្មណ៍ថាធ្ងន់ឬកូនសម្រុកមកក្រោម។ក្នុងរយះពេលនេះក្បាលទារកចាប់ផ្តើមរំកិលមកផ្នែកនៃត្រគាក
- ស្បូនកន្តាក់បាត់ៗ
ស្បូនកន្តាក់ញឹកញាប់ហើយកាន់តែខ្លាំងទៅៗអាចជាសញ្ញាប្រាប់ថាដល់ពេលឈឺពោះសម្រាលហើយ ដែលខៈណៈពេលហ្នឹងមាត់ស្បូនចាប់ផ្តើមបើក។
- បំម្រែបម្រួលនៃមាត់ស្បូន
មាត់ស្បូនមានការប្រែប្រួលកំរាស់កាន់ស្តើងហើយកាន់តែទន់ ហើយមាត់ស្បូនកាន់តែរីកធំទៅ។ចំពោះស្រ្តីធ្លាប់សម្រាលកូនស្បូនអាចបើកពី១ទៅ២សង់ទីម៉ែតមុននឹងឈឺពោះសម្រាល(ទាំងនេះដឹងបានដោយការពិនិត្យតាមមាត់ស្បូនដោយគ្រូពេទ្យ)
- ការហៀរទឹករំអិល
ការហៀរទឹករំអិលពណ៌ផ្កាឈូក ត្នោតឬលាយជាមួយឈាមជាសញ្ញាប្រាប់ថាកៀកនឹងឈឺពោះកើតហើយ។ទឹករំអិលអាចមកម្តងអស់ក្នុងបរិមាណច្រើនឬក៏មករយះពេល៣ឬ៤ថ្ងៃ។
ចំណាំ៖ ប្រសិនជាមានសញ្ញាដូចរៀបរាប់ខាងលើនេះគួរទៅជួបគ្រូពេទ្យជំនាញ។

២. សញ្ញាដែលប្រាប់ថាកំពុងឈឺពោះសម្រាលកូន
- ស្បូនកន្តាក់
លក្ខណះស្បូនកន្តាក់អំឡុងពេលឈឺពោះសម្រាល:ស្បូនកន្តាក់ថេរហើយកាន់តែខ្លាំង រយះពេលកាន់តែវែង ចន្លោះនៃការកន្តាក់នីមួយៗទៀងទាត់(៣-៥នាទី) ចំនួននៃការកន្តាក់១២ដងឬច្រើនជាង១២ដងក្នុង១ម៉ោង ការកន្តាក់ម្តងៗមានរយះពេលពី៣០ទៅ៧០វិនាទី។ - មាត់ស្បូនបើក(៣-៥សង់ទីម៉ែត)
- ការបែកទឹកភ្លោះ
- ការកន្តាក់ស្បូន
ពេលកន្ត្រាក់ដៃស្បូនកាន់តែខ្លាំងធ្វើអោយមានការឈឺចាប់ ផ្តើមចេញពីខ្នងផ្នែកខាងក្រោមហើយរាលទៅពោះ ឬក៏ផ្តើមចេញពីពោះរាលទៅខ្នង
ដកស្រង់ពី៖ វេជ្ជបណ្ឌិត ទេស ច័ន្ទថុល