ពពោះជារឿងសំខាន់! ៣ទីតាំងល្អបំផុតសម្រាប់ទារកក្នុងផ្ទៃនៅពេលអ្នកម៉ាក់គេងលក់(មានវីដេអូ)
ទីតាំងគេងរបស់ស្រ្តីមានផ្ទៃពោះ ពិតជាមានទំនាក់ទំនងទៅនឹងសុខុមាលភាពរបស់គភ៌។ ដោយសារតែរាងកាយប្រែប្រួលរាល់ថ្ងៃក្នុងអំឡុងពេលពពោះ ទើបបានជាទីតាំងគេងមួយចំនួន មិនអាចមានសុវត្ថិភាពដូចមុនទៀតទេ។
នៅក្នុងអត្ថបទនេះនឹងលើកយកមូលហេតុ ៣ទីតាំង ដែលអ្នកម៉ាក់ពពោះគួរដឹងពីរបៀបគេង ដែលពុំអាចបង្កហានិភ័យដល់កូនក្នុងផ្ទៃ៖
១. គេងផ្កាប់
ប្រសិនបើអ្នកមានទម្លាប់គេងបែបនេះតាំងពីដើមមក អ្នកក៏អាចធ្វើបន្តទៀតដែរពេលមានផ្ទៃពោះ ប៉ុន្តែសម្រាប់តែខែដំបូងដែលពោះមិនទាន់សូវធំតែប៉ុណ្ណោះ។ នៅពេលដែលគភ៌លូតលាស់ធំ ហើយអ្នកនៅតែបន្តការគេងផ្កាប់បែបនេះ វាលែងជាជម្រើសដ៏ល្អទៀតហើយ ពីព្រោះទម្ងន់ទាំងមូលនឹងសង្កត់ទៅលើទារក និងសុករបស់ម្តាយ ព្រមទាំងស្បូន និងសរសៃឈាមដែលមាននាទីសំខាន់ក្នុងការបញ្ជូនឈាមទៅកានផ្នែកខាងក្រោមនៃរាងកាយរបស់ម្តាយ។
២. គេងផ្អៀងទៅខាងឆ្វេង
ថ្វីត្បិតតែទីតាំងទាំងពីរសុទ្ធតែមានសុវត្ថិភាពចំពោះកូនក្នុងផ្ទៃ ប៉ុន្តែយល់ល្អគួរគេងផ្អៀងមកខាងឆ្វេង ព្រោះវាមានអត្ថប្រយោជន៍ធំៗដូចជា៖
- ជួយជំរុញចលនាឈាម និងជីវជាតិល្អៗទៅកាន់គភ៌
- កាត់បន្ថយហានិភ័យនៃការស្លាប់នៅក្នុងពោះ
- ជួយឲ្យក្រលៀនជៀសផុតពីសំណល់ និងសារធាតុរាវដែលមិនល្អ។
៣. ការតម្រង់ដងខ្លួន
នេះមិនមែនជាទីតាំងនៃការគេងទេ ប៉ុន្តែអ្នកអាចអនុវត្តដើម្បីបានប្រយោជន៍សម្រាប់ខ្លួនឯង និងកូនក្នុងផ្ទៃ។ ការដាក់ដៃ និងជង្គង់ដូចក្នុងរូបភាពបង្ហាញខាងលើ អាចកាត់បន្ថយការឈឺខ្នង និងបន្ធូរសន្លាក់បានទៀតផង។ ចំណែកឯទារកវិញ ក៏បានផ្លាស់ប្តូរទៅកាន់ទីតាំងត្រឹមត្រូវ ដែលបង្កភាពងាយស្រួលនៅពេលសម្រាល។
- អាចប្រើខ្នើយកើយ ឬ កម្រាលហាត់យូហ្គា ដើម្បីធ្វើជាទ្រនាប់ជង្គង់ ហើយត្រូវដាក់កែងដៃបញ្ឈរឡើង ប៉ុន្តែហាមកន្ធែកស្មា។ បន្ទាប់ពីធ្វើបានមួយស្របក់ហើយ ត្រូវងើបមកវិញសន្សឹមៗយឺតៗ។
- ដាក់ខ្នើយនៅពីក្រោយខ្នងរបស់អ្នក ដើម្បីការពារមិនឲ្យគេងផ្ងារខ្នងទៅវិញ ថែមទាំងមានផាសុកភាពទៀតផង។
- អ្នកម្តាយជាច្រើនបានដាក់ខ្នើយកើយនៅចន្លោះជើងទាំងពីរ នៅពេលគេងផ្អៀង ព្រោះការធ្វើបែបនេះ អាចជួយទ្រទ្រង់ផ្នែក ត្រគាក ឆ្អឹងត្រគាក និងឆ្អឹងខ្នង។
- ប្រសិនបើអ្នកមានអារម្មណ៍ថាឆ្អល់ក្តៅចុងដង្ហើមនៅពេលយប់ អាចដាក់ខ្នើយកើយបន្ថែមមួយជាន់ទៀត នោះអ្នកនឹងមានអារម្មណ៍ថាធូរស្រាល។
*** ចំណាំ៖ សូម្បីតែពេលគេងសម្រាកនៅពេលថ្ងៃ ក៏ត្រូវយកទុកដាក់មិនខុសពីពេលយប់នោះទេ។ការគេងផ្ងារ គឺគ្មានសុវត្ថិភាពពេញលេញទេសម្រាប់គភ៌ ដោយសារតែទម្ងន់របស់គភ៌ និងស្បូន បានដាក់សម្ពាធទៅលើសរីរាង្គខាងក្នុង ជាហេតុបណ្តាលឲ្យឈាមពិបាកធ្វើដំណើរទៅកាន់សុក។
ដកស្រង់ពី៖ brightside.me