អត់បំបៅដោះប្រយ័ត្នស្តាយក្រោយ! ម៉ាក់ៗឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ
ស្រីៗគ្នាយើងមួយចំនួនដែលជាប់រវល់នឹងការងារប្រហែលជាមិនបានឲ្យម៉ឹមដោះនោះទេ ឬអ្នកខ្លះទៀតបារម្ភថា ការបំបៅដោះកូន ខូចទ្រង់ទ្រាយសុដន់។ ការយល់ឃើញដូច្នេះមិនត្រឹមត្រូវទេ ថែមទាំងខាតបង់ប្រយោជន៍ទាំងម្តាយទាំងកូន។
ការឲ្យកូនបៅដោះម្តាយមិនចំណាយប្រាក់ អូនតូចមានសុខភាពល្អ ឆ្លាតវៃ ឯម៉ាក់ៗវិញអាចចៀសផុតពីជំងឺកំណាចដល់ទៅ ៣ មុខ ឯណោះ។
១. ជំងឺមហារីកសុដន់
គ្នាយើងមានដឹងទេ ពេលកូនប្រឹងជញ្ជក់ក្បាលដោះដើម្បីបឺតទឹកដោះម្តាយទៅញ៉ាំនោះ ធ្វើឲ្យមានការភ្ញោចដល់អ័រម៉ូន។ បម្រែបម្រួលអ័រម៉ូនដែលទាក់ទងនឹងការថយចុះអឺស្រូសែន កាត់បន្ថយជំងឺមហារីកសុដន់បាន។
២. ជំងឺមហារីកមាត់ស្បូន/ដៃស្បូន
ដូចដែលបានដឹងហើយថា ការបំបៅដោះកូនអាចពន្យារពេលមករដូវ ដូច្នេះវាក៏អាចកាត់បន្ថយជំងឺមហារីកស្បូន ឬដៃស្បូនបានដែរ។
៣. អាចពន្យារកំណើត
ចំពោះម៉ាក់ៗដែលព្យាយាមបំបៅដោះកូនបានទៀងទាត់ និងច្រើនដង ពិតជាអាចពន្យារការមករដូវ រារាំងដល់ការពពោះជាថ្មី ធ្វើឲ្យរាងកាយយើងរឹងមាំ មានពេលវេលាប្រកបរបរចិញ្ចឹមជីវិត។
តាមគោលការណ៍របស់ក្រសួងសុខាភិបាល ណែនាំឲ្យម្តាយបំបៅដោះកូនដោយទឹកដោះមួយមុខគត់ ពីពេលកើត រហូតដល់អាអូនអាយុបាន ៦ ខែ។
ដកស្រង់ពី៖ Hello Health Group