អ្នកម៉ាក់ឧស្សាហ៍អង្អែលពោះ! ធ្វើអោយកូនក្នុងផ្ទៃមានសុខភាពល្អណាស់
រឿងមួយដែលស្ត្រីមានផ្ទៃពោះគ្រប់គ្នាធ្វើជាញឹកញាប់នោះ គឺមិនអាចយកដៃចេញពីក្បាលពោះរបស់ខ្លួនបានទេ។ ម្តាយខ្លួនប្រើដៃដើម្បីស្ទាប អង្អែល និងត្រដុសក្បាលពោះរបស់ខ្លួនដោយសារតែវារលោង។ ខ្លះទៀត យល់ថា វាគឺជាវិធីក្នុងការទំនាក់ទំនងជាមួយនឹងទារកក្នុងផ្ទៃឲ្យកាន់តែមានភាពស្និទ្ធស្នាលថែមទៀត។
ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា ការប្រើដៃស្ទាបអង្អែល និងត្រដុសក្បាលពោះ អាចជួយឲ្យអ្នកមានអារម្មណ៍ល្អបាន។ តាមការសិក្សាថ្មីមួយបានបញ្ជាក់ថា ទារកនៅក្នុងផ្ទៃពោះម្តាយដែលមានការស្ទាបអង្អែលច្រើនក៏ធ្វើឲ្យពួកគេមានអារម្មណ៍ល្អដែរ។
អ្នកស្រាវជ្រាវជាច្រើននៅឯសាកលវិទ្យាល័យ Dundee ក្នុងប្រទេសស្កុតឡេន បានធ្វើការពិនិត្យទៅលើស្ត្រីមានផ្ទៃពោះប្រមាណ ២៣នាក់ ដែលស្ថិតក្នុងត្រីមាសទីពីរ និងទីបី ខណៈពេលពួកគេកំពុងតែតម្រូវឲ្យធ្វើសកម្មភាពបីយ៉ាងនោះគឺ ការនិយាយ ការត្រដុសអង្អែលពោះ និងការគេងធម្មតាដោយមិនប្រើដៃប៉ះពាល់នឹងពោះសោះ។
តាមការស្រាវជ្រាវដែលប្រើរលកសម្លេងបានបង្ហាញឃើញថា ទារកមានចលនាច្រើនបំផុតក្នុងពេលដែលម្តាយប៉ះពាល់នឹងក្បាលពោះ។ ការស្រាវជ្រាវមួយទៀតរកឃើញថា ទារកមានការឆ្លើយតបនឹងការស្ទាប់អង្អែលក្នុងពេលមានផ្ទៃពោះភ្លាមៗ។ សម្រាប់ទារកក្នុងត្រីមាសទីពីរវិញ មិនសូវមានការឆ្លើយតបនឹងការស្ទាប់អង្អែលរបស់ម្តាយឡើយ។ អ្វីដែលសំខាន់នោះគឺថា ទារកកាន់តែមានផាសុកភាព និងឆ្លើយតបខ្លាំងនៅពេលពួកគេមានមនុស្សជាច្រើននៅជុំវិញខ្លួន៕
ដកស្រង់ពី៖ Hello Health Group