តាមពិតចឹងសោះ! ពពោះចេះតែចុករោយ និងឈឺសន្លាក់ គឺដោយសារតែមូលហេតុទាំងនេះ
ក្នុងអំឡុងពេលពោះគឺរាងកាយស្រ្តីមានការផ្លាសប្តូរជាច្រើន ហើយផ្លាស់ប្តូរនេះក៏ជាដើមហេតុបណ្តាលឱ្យមានការឈឺចាប់ ចុករោយ និងសន្លាក់ដៃជើងផងដែរ ម៉្យាងវិញទៀតវាបានក្លាយទៅជារឿងធម្មតាទៅហើយ។
តើមានមូលហេតុអ្វីខ្លះដែកបណ្តាលឪ្យស្ត្រីពពោះចេះតែស្ពឹកដៃជើង ចុករោយ? តើគួរដោះស្រាយបែបណា?
ដូច្នេះយើងនឹងបង្ហាញពីមូលហេតុ និងដំណោះស្រាយខ្លះៗទាក់ទងទៅនឹងការចុករោយ ដៃជើង ក្នុងអំឡុងពេលអ្នកម៉ាក់ពពោះ៖
១. ការឡើងទម្ងន់របស់អ្នកម៉ាក់
ជាធម្មតាស្ត្រីនឹងឡើងទម្ងន់នៅពេលពពោះ ហើយសម្ពាធលើជង្គង់របស់អ្នកម៉ាក់នឹងកើនឡើង នៅពេលដែលរាងកាយចាប់ផ្តើមឡើងទម្ងន់កាន់តែធ្ងន់។ កជើង ជង្គង់ និងត្រគាកទទួលរងទម្ងន់ខ្លាំង ដែលនាំឱ្យអ្នកម៉ាក់មានការឈឺចុករោយ។
២. ការកើនឡើងនៃអរម៉ូន Relaxin
អូវែ និងសុករបស់ស្ត្រីពពោះផលិតអរម៉ូនសំខាន់មួយហៅថា Relaxin ដែលជួយរៀបចំសាច់ដុំ និងសរសៃពួររបស់អ្នកម៉ាក់។ ទោះជាយ៉ាងណាក៏ដោយ វាអាចបន្ធូរសរសៃចងជុំវិញសន្លាក់ ដោយបន្ថែមភាពតានតឹងបន្ថែម និងបណ្តាលឱ្យឈឺត្រគាក និងជួនកាលឈឺខ្នងផ្នែកខាងក្រោមផងដែរ។
៣. កង្វះអរម៉ូនទីរ៉ូអ៊ីត
ជំងឺក្រពេញទីរ៉ូអ៊ីត គឺជារឿងធម្មតាដែលកើតឡើងចំពោះស្រ្តីអំឡុងពពេលពពោះ។ នៅពេលដែលក្រពេញទីរ៉ូអ៊ីតរបស់អ្នកម៉ាក់ ផលិតអរម៉ូនទីរ៉ូអ៊ីតមិនគ្រប់គ្រាន់ វានឹងនាំឱ្យឡើងទម្ងន់។ ការឡើងទម្ងន់បន្ថែមលើសម្ពាធខ្លាំងពេក និងបង្ករឱ្យមានការចុករោយដៃ ជើង និងឈឺសន្លាក់។
៤. បញ្ហាសរសៃប្រសាទ
ស្ត្រីខ្លះទទួលរងការឈឺចាប់ sciatica ឬឈឺត្រគាកអំឡុងពេលមានផ្ទៃពោះ ដោយសារតែស្បូនពង្រីក ដែលកើតឡើងដោយសារតែទារកកំពុងលូតលាស់ សង្កត់លើសរសៃប្រសាទ sciatic ។ សម្ពាធដែលកើតឡើងនេះធ្វើឱ្យមានការឈឺចាប់ និងឈឺចុកចាប់នៅផ្នែកខាងក្រោម ដូចជា គូទ ជង្គង់ កំភួនជើង និងកជើង។
៥. ការកើនឡើងជាតិទឹក
ការកើនឡើងជាតិទឹកនៅក្នុងខ្លួនអ្នកម៉ាក់ អំឡុងពេលមានផ្ទៃពោះ បានដាក់សម្ពាធបន្ថែមទៅលើកដៃ ដែលវាគឺជាហេតុបណ្តាលឱ្យមានការឈឺចាប់ ស្ពឹកដៃ និងត្រង់កដៃ។
៦. ការផ្លាស់ប្តូរឥរិយាបថ
ការផ្ទុកទម្ងន់បន្ថែមនៅផ្នែកខាងមុខនៃរាងកាយរបស់អ្នកម៉ាក់នឹងផ្លាស់ប្តូរឥរិយាបថ។ នៅពេលដែលទារកក្នុងផ្ទៃលូតលាស់កាន់តែធំ ពោះរបស់អ្នកម៉ាក់នឹងកាន់តែធំ និងធ្ងន់ដែលអាចនាំឱ្យមានការឈឺចាប់នៅត្រគាក និងខ្នងផ្នែកខាងក្រោមរបស់អ្នកម៉ាក់។
ចំណែកឯវិធីដោះស្រាយសម្រាប់អ្នកម៉ាក់វិញនោះគឺ៖
១. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណទៀងទាត់អំឡុងពេលមានផ្ទៃពោះអាចជួយឱ្យអ្នកម៉ាក់មានភាពរឹងមាំ រក្សាសាច់ដុំ និងបំបាត់ការឈឺសន្លាក់។
២. អ្នកម៉ាក់អាចងូតទឹកក្តៅ ដើម្បីកាត់បន្ថយការឈឺសន្លាក់ផ្នែកផ្សេងៗ។ ការរុំដុំទឹកកកក្នុងកន្សែង ហើយដាក់ត្រង់កន្លែងដែលចុករោយក៏អាចជួយសម្រាលបានដែរ។ បន្ថែមពីនោះអ្នកម់ាក់ម៉ាស្សាមុនពេលសម្រាលដោយទន់ភ្លន់ ថ្នមៗ អាចជួយបំបាត់ការឈឺសាច់ដុំដែលបណ្តាលមកពីការឈឺសន្លាក់។
បន្ថែមពីនោះផងដែរ នៅហាងឯកទេសទំនិញកុមារ បេប៊ីអោតឡេត មានលក់ជាប្រភេទខ្នើយសម្រាប់អ្នកម៉ាក់កល់ខ្នង កល់ពោះ និងជើងដែលពិសេសជួយសម្រួលដល់អ្នកម៉ាក់កំពុងពពោះត្រៀមសម្រាលបានយ៉ាងល្អ ជាពិសេសលោកប៉ាអ្នកម៉ាក់ដែលកំពុងត្រៀមសម្រាលអាចរកជាវទំនិញជាច្រើនរហូត 15000+មុខ សម្រាប់ទារក កុមារ និងស្ត្រីពពោះ។
ប្រភព៖ The Economic Times