ប្រយ័ត្នគ្រោះថ្នាក់ដល់កូន! ទារកទើបកើត ប៉ាម៉ាក់ត្រូវដាក់ឪ្យគេងតាមរបៀបទាំងនេះទើបល្អ
ការជ្រើសរើសទីតាំងសម្រាប់កូនក្នុងការគេងគឺជារឿងសំខាន់ ដែលលោកប៉ាអ្នកម៉ាក់ត្រូវយកចិត្តទុកដាក់ ជាពិសេសគឺចំពោះទារកដែលទើបនឹងកើត ព្រោះវាអាចជះឥទ្ធិពលទៅលើសុខភាព និងការលូតលាស់របស់ពួកគេ ហើយក៏អាចបង្ករហានិភ័យផងដែរ ប្រសិនបើជ្រើសទីតាំងមិនបានត្រឹមត្រូវ។
តើទីតាំងគេងបែបណា ទើបល្អ និងសាកសមសម្រាប់ទារកដែលទើបនឹងកើត?
ខាងក្រោមនេះនឹងបង្ហាញអំពីទីតាំងដែលល្អបំផុតនៅពេលដែលអ្នកម៉ាក់ដាក់ឪ្យកូនគេង៖

១. ការដាក់ឪ្យគេងផ្ងារ
ទីតាំងគេងដ៏ល្អបំផុតសម្រាប់ទារកទើបនឹងកើតគឺការគេងផ្ងារ។ វាមានសុវត្ថិភាពបំផុតជាងទីតាំងផ្សេងទៀត ដោយបង្ករហានិភ័យតិចតួចបំផុតចំពោះទារកទៅលើការថប់ដង្ហើមពេលកំពុងគេង និងធ្វើឱ្យទារកដកដង្ហើមបានជ្រៅ ព្រមទាងគេងបានយូរថែមទៀតផង។
ទោះបីជាយ៉ាងណាការគេងផ្ងារអាចនាំឱ្យក្បាលទារកសំប៉ែត ប៉ុន្តែកុំប៉ាម៉ាក់បារម្ភអី ព្រោះវានឹងបាត់ទៅវិញដោយខ្លួនឯង។
២ ការដាក់ឪ្យគេងចំហៀង
ការគេងចំហៀងមិនមែនជាទីតាំងអំណោយផលច្រើនសម្រាប់ទារកនោះទេ។ នៅពេលដែលទារកគេងចំហៀង ពួកគេអាចរមៀលខ្លួន ហើយអាចក្រឡាប់ផ្កាប់មុខ នាំឱ្យមានហានិភ័យនៃបញ្ហាដកដង្ហើម។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដាក់ទារកឱ្យគេងចំហៀង ត្រូវប្រាកដថា អ្នកផ្លាស់ប្តូរចំហៀងឆ្វេង ស្តាំឱ្យបានញឹកញាប់។

៣. ការដាក់ឪ្យផ្កាប់
ការគេងផ្កាប់គឺជាទីតាំងដ៏គ្រោះថ្នាក់បំផុតសម្រាប់ទារកទើបនឹងកើត។ វាអាចធ្វើឱ្យទារកពិបាកដកដង្ហើម និងថប់ដង្ហើម។ នៅពេលទារកគេងផ្កាប់ ច្រមុះរបស់ពួកគេនឹងប៉ះជាមួយពូក ហើងអាចស្រូបយកកម្ទេចធូលី ដែលមិនល្អសម្រាប់សុខភាព។ លើសពីនេះទៅទៀត ទីតាំងនេះគឺអាចបណ្តាលឱ្យទារកទទួលរមរណៈភាពអំឡុងពលគេង (SIDS) ។ ដូច្នេះហើយប៉ាម៉ាក់ត្រូវចៀសវាងឱ្យទារកគេងផ្កាប់។
ជារួមមកវិញការគេងផ្ងារគឺជាទីតាំងល្អបំផុតដែលប៉ាម៉ាក់ គួរជ្រើសរើសសម្រាប់កូនៗ ជាពិសេសគឺទារកទើបនឹងកើត ព្រោះវាផ្តល់លក្ខណ្ឌសមស្របសម្រាប់ពួកគេ។ បន្ថែមពិនេះវាក៏ជួយទ្រទ្រង់ខ្សែកោងធម្មជាតិនៃឆ្អឹងខ្នងរបស់កូនអ្នកផងដែរ៕
ប្រភព៖ Mom News Daily