5 វិធីសម្រាប់អ្នកម៉ាក់! ក្រោយចាក់វាក់សាំងម៉ាក់ៗអាចប្រើវិធីនេះជួយកាត់បន្ថយការឈឺចុកចាប់កូន
ប្ដីប្រពន្ធដែលទើបមានកូនតូចថ្មីថ្មោង ខ្លោចចិត្តអាណិតកូនពេលយំខ្លាំងម្ដងៗកំឡុងពេលចាក់វ៉ាក់សាំង។ ប៉ុន្តែការចាក់វ៉ាក់សាំង គឺសំខាន់ និងចាំបាច់ខ្លាំងណាស់។ វាក់សាំងជាអ្នកការពារដ៏ល្អបំផុត មិនមានផលប៉ៈពាល់ណាដល់កុមារនេាះទេ។
តើមានវិធីអ្វីខ្លះដែលអាចជួយទារកមិនសូវមានភាពឈឺចាប់ក្រោយចាក់វាក់សាំង?
ដូច្នេះម្ដាយឲពុកអាចជួយកាត់បន្ថយអាការឈឺរបស់កូនតូចតាមវិធី ៥ យ៉ាងនេះ៖
១. ឱបកូនពេលត្រូវចាក់ថ្នាំ
ដល់វេនពេទ្យហៅឈ្មោះកូនចាក់វ៉ាក់សាំង អ្នកត្រូវឱបកូនដោយដាក់មុខកូនមកផ្អោបនៅទ្រូង ហើយឱបដៃកូនថ្នមៗកុំឲ្យកូនរើ។ នៅពេលពេទ្យចាប់ផ្ដើមចាក់ម្ជុល អ្នកគួរទះខ្នងកូនតិចៗដើម្បីបន្លប់ កូននឹងមានអារម្មណ៍កក់ក្ដៅ។
២. យករបស់លេងមកបន្លប់ក្រោយចាក់ថ្នាំ
វិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្លាំងដែលធ្វើឲ្យកូនបាត់យំ ដោយគ្រាន់តែអ្នកយករបស់លេងកូនក្មេងមកឲ្យជាការលួងចិត្ត។ ម៉ាក់ប៉ាគួរតែចូលរួមលេងជាមួយកូន ដើម្បីឲ្យកូនភ្លេចអស់ការឈឺចាប់ទាំងឡាយ។
៣. ប្រើក្រណាត់ត្រជាក់ដាក់ស្អំលើចំណុចឈឺចាប់
ប្រើក្រណាត់ត្រជាក់ស្អំត្រង់កន្លែងចាក់ថ្នាំហើយ វាអាចកាត់បន្ថយការឈឺចាប់បានយ៉ាងមានប្រសិទ្ធភាព និងធ្វើឲ្យកូនតូចឈប់យំ។ តែបើសិន ២៤ ម៉ោងកូននៅតែយំ ហើយឈឺមិនព្រមអន់ អ្នកគួរតែពិគ្រោះជាមួយពេទ្យ។
៤. ដាក់កូនដេកក្នុងបន្ទប់ស្ងាត់
ពេលចាក់ថ្នាំហើយកូននឹងមានអាការរករឿង ដោយសារការឈឺចាប់ ដូចនេះពេលដល់ផ្ទះវិញអ្នកត្រូវដាក់កូនឲ្យដេកក្នុងបន្ទប់ស្ងាត់ ដើម្បីឲ្យកូនមានអារម្មណ៍ស្ងប់រហូតដេកលង់លក់។
៥. បំបៅកូនក្រោយចាក់វ៉ាក់សាំង
វិធីនេះមានប្រសិទ្ធភាពចំពោះកូនដែលបៅដោះម្ដាយ។ ក្រោយពេលចាក់ថ្នាំរួច កូននិងយំរករឿងខ្លាំងតែពេលអ្នកម្ដាយបំបៅកូនដោយទឹកដោះអាចដោះស្រាយបាន
ប្រភព៖Healthline.com