អ្នកម្តាយត្រូវដឹង! អាហារទាំងនេះជួយទារកក្នុងផ្ទៃលូតលាស់ល្អពេលពពោះមិនត្រូវរំលង
សុខភាពពពោះគឺពិតជាសំខាន់ណាស់សម្រាប់ស្ត្រីក្នុងការមានផ្ទៃពោះ ហើយស៊ុតរបស់ស្ត្រីមួយ ត្រូវការចំណាយពេល៩០ថ្ងៃ ដើម្បីផលិតអូវុល។ វាទាក់ទងទៅនឹងឪកាសនៃការបង្ករកំណើត និងការមានគភ៍របស់ស្រ្តី។ ប្រសិនបើសុខភាពបង្ករកំណើតល្អ នោះទារកក្នុងផ្ទៃក៏ល្អដូចគ្នាដែរ ហើយវាក៏មានការ+រួមចំណែកពីការទទួលទានរបបអាហាររបស់ស្ត្រីផងដែរ។
ខាងក្រោមនេះ យើងនឹងលើកយកអាហារចំនួន៦ ប្រភេទដែលជំនួយដល់សុខភាពនៃស៊ុតបង្ករកំណើតរបស់ស្ត្រី៖
១. ផ្លែបឺរ
ផ្លែបឺរគឺជាអាហារដ៏អស្ចារ្យ ដែលសំបូរទៅដោយសារធាតុចិញ្ចឹម។ បរិមាណខ្ពស់នៃជាតិខ្លាញ់ ដែលមានក្នុងផ្លែបឺរជួយក្នុងការកែលម្អសុខភាពស៊ុត និងរក្សាសុខភាពបន្តពូជរបស់ស្រ្តីបានយ៉ាងល្អ។
២. សណ្តែក
ប្រសិនបើរាងកាយរបស់អ្នកម៉ាក់ខ្វះជាតិដែក វាអាចនាំឱ្យមានបញ្ហាក្នុងការបញ្ចេញពងអូវុល។ ការទទួលទានសណ្តែកគឺល្អសម្រាប់ស្ត្រី ពីព្រោះពួកវាជាប្រភពដែលសម្បូរទៅដោយជាតិដែក វីតាមីន B complex ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដែលមានសារៈសំខាន់សម្រាប់ការមានកូន។
៣. អាហារប្រភេទគ្រាប់ និងផ្លែឈើស្ងួត
ផ្លែឈើស្ងួត និងគ្រាប់គឺជាប្រភពនៃប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ គ្រាប់ធញ្ញជាតិមានសារជាតិ selenium ខ្ពស់ ដែលជាសារធាតុរ៉ែជួយកាត់បន្ថយការខូចខាតក្រូម៉ូសូមនៅក្នុងស៊ុត។ វាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលរក្សារ៉ាឌីកាល់សេរី និងអនុញ្ញាតឱ្យផលិតស៊ុតបានល្អប្រសើរផងដែរ។
៤. គ្រាប់ល្ង
គ្រាប់ល្ងមានជាតិស័ង្កសីខ្ពស់ និងជួយដល់ការផលិតអរម៉ូនដែលទទួលខុសត្រូវចំពោះសុខភាពស៊ុតរបស់ស្ត្រី។ ពួកវាក៏សម្បូរទៅដោយខ្លាញ់មួយប្រភេទ ដែលផ្តល់ផលល្អចំពោះសុខភាពនៃស៊ុតរបស់ស្ត្រី។
៥. បន្លែស្លឹកបៃតង
ស្ពៃក្តោប ផ្កាខាត់ណា និងបន្លែស្លឹកផ្សេងទៀត សម្បូរទៅដោយសារធាតុ folate ជាតិដែក ម៉ង់ហ្គាណែស កាល់ស្យូម និងវីតាមីន A, B, C និង E ដែលសារធាតុចិញ្ចឹមទាំងនេះមានសារៈសំខាន់ក្នុងការពង្រឹង និងថែរក្សាសុខភាពស៊ុតរបស់ស្ត្រី។
៦. ខ្ញី
ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលជួយបង្កើនចរន្តឈាម និងជំរុញការរំលាយអាហារឱ្យមានសុខភាពល្អ ដែលផ្តល់ផលល្អកចំពោះប្រព័ន្ធបន្តពូជ ធ្វើឱ្យវដ្តរដូវទៀងទាត់ និងកាត់បន្ថយការរលាកនៃសរីរាង្គបន្តពូជផងដែរ។
ជារួមមកវិញស្ត្រីគួរតែយកចិត្តទុកដាក់ឱ្យបានល្អចំពោះសុខភាពរបស់ខ្លួន ពិសេសគឺត្រូវទទួលទានរបបអាហារឱ្យបានត្រឹមត្រូវ ដើម្បីជំនួយដល់សុខភាពនៃការបង្ករកំណើត និងកោសិកា ឬសរីរាង្គផ្សេងៗឱ្យបានរឹងមាំផងដែរ៕
ដកស្រង់ពី៖ Firstcry Parenting