មិនអាចខ្វះបានទេ! ម៉ាក់ៗពេលផ្តាច់ដោះកូន កុំរំលងអាហារជំនួយទាំង ៦នេះ
ការផ្តាច់កូនពីទឹកដោះម្តាយគឺជារឿងសំខាន់ណាស់ ហើយជាទូទៅអ្នកម៉ាក់គួរតែបំបៅដោះកូនឱ្យបាន ៦ខែ គឺល្អបំផុតសម្រាប់ការលូតលាស់រាងកាយ និងខួរក្បាល។ ជាមួយគ្នានេះដែរ អ្នកម៉ាក់ត្រូវរៀបចំអាហារដែលសម្បូរសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភឱ្យបានច្រើនសម្រាប់កូន ពិសេសអំឡុងពេលផ្តាច់ដោះ។
ខាងក្រោមនេះគឺអាហារជំនួយល្អៗ៦មុខ ដែលសាកសមសម្រាប់កូននៅពេលផ្តាច់ដោះម្តាយ៖
១. ផ្លែឈើ
ផ្លែឈើជាអាហារដ៏ល្អមួយសម្រាប់ពេលផ្តាច់ដោះកូន ព្រោះពួកវាសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលកូនត្រូវការ ជំនួសទឹកដោះម្តាយ។ លើសពីនេះ ផ្លែឈើមានរសជាតិផ្អែមល្អ និងជាតិស្ករធម្មជាតិ ដែលក្មេងចូលចិត្ត។
២. បន្លែ
បន្លែគឺជាអាហារចាំបាច់ណាស់នៅពេលផ្តាច់ដោះកូន ព្រោះសម្បូរសារធាតុចិញ្ចឹមច្រើន។ ត្រូវប្រាកដថាអ្នកលាងបន្លែបានស្អាត ហើយជ្រើសរើសបន្លែសរីរាង្គ ដែលគ្មានសារធាតុគីមី។ ដំឡូងបារាំង និងការ៉ុតឆ្អិនជាដើម គឺល្អណាស់សម្រាប់ក្មេងដែលទើបផ្តាច់ដោះ។
៣. ស៊ុបបន្លែ
ស៊ុបបន្លែ គឺជាអាហារពេញលេញសម្រាប់ទារក។ ពួកវាសម្បូរជាតិទឹកជាមូលដ្ឋាន ដែលជួយឱ្យកូនរបស់អ្នកមានជាតិទឹកល្អ ហើយថែមទាំងទទួលបានអាហារូបត្ថម្ភផងដែរ។
៤. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិគឺសំបូរទៅដោយប្រូតេអ៊ីន ដែលជាជម្រើសល្អសម្រាប់ប៉ាម៉ាក់ក្នុងការផ្តាច់កូនពីទឹកដោះម្តាយ។ វាមានសារធាតុចិញ្ចឹមច្រើន ដែលជំនួយដល់កុមារ ព្រមទាំងល្អសម្រាប់សុខភាព។
៥. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតង សំបូរទៅដោយជាតិដែក និងអំបិលរ៉ែផ្សេងៗ ដែលកូនរបស់អ្នកត្រូវការ ដើម្បីរក្សារាងកាយឱ្យដំណើរការក្នុងកម្រិតល្អបំផុត។ អ្នកអាចស្ងោរបន្លែស្លឹកបៃតងដូចជា ស្ពៃ ស្លឹកសណ្ដែក និងផ្សេងៗ កិនឱ្យកូនញ៉ាំជារៀងរាល់២ ឬ៣ ថ្ងៃម្តង។
៦. ស៊ុត
ស៊ុតសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនសំខាន់ៗ ដែលជំនួយឆ្អឹងរបស់កូនអ្នក។ កុំភ្លេចចម្អិនស៊ុតឱ្យកូនញ៉ាំឱ្យបានច្រើន ជាពិសេសកំឡុងពេលផ្តាច់ដោះម្តាយ។
ជារួមមកវិញ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តាច់ដោះកូន និងជ្រើសរើសម៉ាកទឹកដោះសម្រាប់កូនឱ្យបានត្រឹមត្រូវ ពិសេសគឺរៀបចំរបបអាហារដែលមានសារធាតុចិញ្ចឹម និងអាហាររូបត្ថម្ភខ្ពស់សម្រាប់ការលូតលាស់របបស់កូន៕
ដកស្រង់ពី៖ Mom Junction