មិនងាយមាននោះទេ! បើកូនតូចមានចំណុចពិសេស ៥នេះគេឆ្លាតខ្លាំងណាស់

ជាការពិតណាស់ ក្មេងដែលឆ្លាតរមែងបញ្ចេញនូវទេពកោសល្យ ភាពវ័យឆ្លាត ឬចំណុចពិសេសណាមួយរបស់ខ្លួនតាំងពីតូច ហើយជាធម្មតាតែងតែវិវត្តន៍ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។ ប៉ាម៉ាក់ជាចំណែកមួយជំរុញការលូតលាស់ទាំងខួរក្បាល និងរាងកាយរបស់កូន មិនថាស្ថិតក្នុងវ័យណានោះទេ។

ជាមួយគ្នានេះដែរ ក្នុងអត្ថបទនេះនឹងបង្ហាញអ្នក៥ចំណុច ដែលបញ្ជាក់ថាកូនរបស់អ្នកឆ្លាតវ័យខ្លាំងតាំងពីតូច៖

១. លូតលាស់មុនអាយុ
ដំណាក់កាលនៃការអភិវឌ្ឍន៍គឺជាមធ្យោបាយដ៏សំខាន់មួយ ក្នុងការប្រាប់ពីការលូតលាស់ផ្នែករាងកាយ ការយល់ដឹង និងអារម្មណ៍របស់ទារក។ ប្រសិនបើទារកហាក់មានការលូតលាស់ និងចេះមុនអាយុ ដូចជាចេះនិយាយ ឆាប់ក្រឡាប់ជាដើម គឺបង្ហាញថាពួកគេមានភាពវ័យឆ្លាតខ្លាំងណាស់។

២. ទារកមានការផ្តោតអារម្មណ៍ខ្ពស់
ទារក និងកុមារតូចៗ ដែលមានភាពវ័យឆ្លាត គឺតែងផ្តោតអារម្មណ៍ទៅលើរឿងអ្វីមួយបានល្អប្រសើរ។ វាគឺបញ្ជាក់ពីសម្ថតភាពពិសេស និងភាពឆ្លាតវ័យរបស់ពួកគេ។

៣. ចូលចិត្តដោះស្រាយបញ្ហា
ក្មេងដែលឆ្លាតគឺមិនងាយចុះចាញ់ និងបោះបង់ដោយងាយនោះទេ បើមានបញ្ហាពួកគេនឹងព្យាយាមរកដំណោះស្រាយ។ ឧទាហរណ៍ បើអ្នកម៉ាក់ទុករបស់លេងនៅកន្លែងខ្ពស់ នោះអូនតូចនឹងរកវិធីដើម្បីឈោងយកឱ្យបាន។

៤. មានទម្ងន់ពីកំណើតល្អ
ស្តាប់ទៅអាចចម្លែកបន្តិច ប៉ុន្តែវាជាការពិត ចំពោះការជាប់ទាក់ទងគ្នារវាងទម្ងន់កំណើតរបស់កុមារ និងបញ្ញារបស់ពួកគេ។ អ្នកស្រាវជ្រាវបានរកឃើញថា ទម្ងន់កំណើតខ្ពស់ស្មើនឹង IQ ខ្ពស់បន្តិចពេញមួយជីវិត។

៥. ទារកមានការប្រុងប្រយ័ត្ន
ទារកឆ្លាតវៃគឺមានកម្រិតខ្ពស់នៃការប្រុងប្រយ័ត្ន។ ទារកបែបនេះក៏យល់ដឹងយ៉ាងខ្លាំងអំពីបរិស្ថាន និងមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយទទួលស្គាល់ និងភ្ជាប់ទំនាក់ទំនងយ៉ាងរហ័សជាមួយសមាជិកគ្រួសារ។

ទោះបីជាយ៉ាងណាក៏ដោយ ទារកខ្លះមិនបានបញ្ចេញនូវចំណុចទាំងនេះឡើយ ប៉ុន្តែពួកគេមានភាពវ័យឆ្លាត និងពូកែតាមវីធីផ្សេងៗគ្នា។ អ្វីដែលប៉ាម៉ាក់គួរធ្វើគឺមើលថែ និងត្រូវប្រាកដថាកូនទទួលបានទឹកដោះគ្រប់គ្រាន់ ដើម្បីជំនួយដល់ការលូតលាស់ ទាំងរាងកាយ និងខួរក្បាលរបស់គាត់៕

ដកស្រង់ពី៖ Kidspot