មិនអាចខ្វះបានទេ! សារធាតុចិញ្ចឹមទាំង ៥នេះជួយឱ្យក្មេងលូតលាស់ល្អ និងឆ្លាត

ប៉ាម៉ាក់គ្រប់រូបតែងចង់ឱ្យកូនមានសុខភាពល្អ ឆ្លាត និងរៀនពូកែ ហើយវាក៏ទាមទារការមើលថែយ៉ាងដិតដល់ពីប៉ាម៉ាក់ផងដែរ។ វិធីមួយដែលអ្នកអាចធ្វើបានគឺផ្តល់អាហារសម្បូរសារធាតុចិញ្ចឹមដល់កុមារជារៀងរាល់ថ្ងៃ ព្រោះវាជាផ្នែកសំខាន់ក្នុងការជំនួយដល់ខួរក្បាលរបស់ពួកគេ។
យ៉ាង​ណា​មិញ

តើ​មាន​សារធាតុ​ចិញ្ចឹម​ណា​ខ្លះ​សម្រាប់​ខួរក្បាល​កុមារ​ដែល​អាច​ជួយ​បង្កើន​ភាព​ឆ្លាត​វៃ​បាន?

ខាងក្រោមនេះជាចំណេះដឹងថ្មីមួយដែលជួយឪ្យកូនបង្កើនភាពឆ្លាតវៃ៖

១. អូមេហ្គា ៣ និងអូមេហ្គា ៦
អូមេហ្គា 3 និងអូមេហ្គា 6 គឺជាអាស៊ីតខ្លាញ់ពីរប្រភេទដែលសំខាន់ចំពោះខួរក្បាលកុមារ។  DHA ដែលជាផ្នែកមួយនៃអាស៊ីតខ្លាញ់អូមេហ្គា 3 អាចបង្កើតបាន 8% នៃទម្ងន់ខួរក្បាលសរុប ដែលវាពិតជាមានប្រយោជន៍ សម្រាប់ការបង្កើនប្រសិទ្ធភាពមុខងារខួរក្បាលរបស់កុមារ។ ភាគច្រើនវាមាននៅក្នុងទឹកដោះគោក្មេង។

២. ជាតិដែក
សារធាតុចិញ្ចឹមមួយទៀតដែលត្រូវការដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ខួរក្បាល និងបញ្ញារបស់កុមារគឺ ជាតិដែក។ កោសិកាឈាមក្រហមត្រូវការការទទួលទានជាតិដែក ដើម្បីដឹកជញ្ជូនអុកស៊ីសែនទៅកាន់គ្រប់កោសិកាទាំងអស់ក្នុងរាងកាយ រួមទាំងខួរក្បាលផងដែរ។

អ្នកត្រូវបំពេញតម្រូវការអាហារូបត្ថម្ភរបស់កុមារដោយផ្តល់អាហារសម្បូរជាតិដែកដល់គាត់ ដូចជាធញ្ញជាតិ អង្ករ គ្រាប់ធញ្ញជាតិ ប្រភពប្រូតេអ៊ីនសត្វ (សាច់ក្រហម) និងគ្រាប់។

How To Get More Iron From Food - Unlock Food

៣. កូលីន
សារធាតុចិញ្ចឹមនេះល្អសម្រាប់មុខងារនៃការយល់ដឹង និងថាមពលខួរក្បាលរបស់កុមារ ព្រោះវាអាចជួយផលិត DNA ខណៈពេលដែលបង្កើនសញ្ញាសរសៃប្រសាទនៅក្នុងខួរក្បាល។ អ្នកអាចផ្តល់ប្រភព Choline ដល់កូនដូចជា ស៊ុត ថ្លើមមាន់ សាច់ ត្រីសាម៉ុង និងទឹកដោះគោ។

៤. វីតាមីន B12
វីតាមីន B ជា​ប្រភេទ​វីតាមីន​ដែល​រាងកាយ​ត្រូវការ ជាពិសេស​សម្រាប់​កុមារ​ដែល​កំពុង​លូតលាស់។ វាអាចជួយផលិតសារធាតុហ្សែនរបស់រាងកាយផងដែរគឺ DNA និង RNA ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារ។

វាសម្បូរនៅក្នុង ស៊ុត ផលិតផលទឹកដោះគោ ឈីស ត្រី ត្រីធូណា សាច់​មាន់សាច់គោជាដើម។

Vitamin B12: Deficiency & Supplements | Live Science

៥. ហ្វូឡេត
Folate គឺជាទម្រង់ធម្មជាតិនៃវីតាមីន B9 ដែលរាងកាយមិនអាចផលិតបាន ហើយវាល្អសម្រាប់ការអភិវឌ្ឍខួរក្បាលសម្រាប់ក្មេងឆ្លាតវៃ។ កុមារត្រូវការ Folate ត្រូវការជាចាំបាច់ដើម្បីបង្កើត DNA និងពង្រឹងប្រព័ន្ធសរសៃប្រសាទនៅក្នុងខួរក្បាល ក្នុងអំឡុងពេលលូតលាស់។

ប៉ាម៉ាក់អាចបន្ថែម ហ្វូឡេត ឱ្យកូនបាន ដែលមានសម្បូរនៅក្នុង ថ្លើម សាច់គោ សាច់មាន់ និងអាហារប្រភេទគ្រាប់។

បន្ថែមពីអាហាររូបត្ថម្ភទាំងនេះ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ទៅលើការសិក្សា និងព្យាយាមបង្រៀនកូនឱ្យបានល្អ ជាពិសសគឺត្រូវប្រុងប្រយ័ត្នលើសកម្មភាពមិនល្អៗនានា ដូចជា ការលេងទូរស័ព្ទច្រើនម៉ោង ការចូលគេងយ៉ឺតជាដើម ព្រោះវាប៉ះពាល់ដល់ខួរក្បាលកុមារខ្លាំងណាស់៕

ដកស្រង់ពី៖ Hello Health Group