ពិសេសណាស់! អ្នកចង់បានកូនភ្លោះកុំរំលងអាហារជំនួយទាំង ៥នេះឱ្យសោះ
ការពពោះកូនភ្លោះគឺមិនមែនជារឿងងាយនោះទេ គឺវាអាស្រ័យទៅលើកត្តាជាច្រើន ពិសេសលើលទ្ធភាពបង្ករកំណើតរបស់អ្នកម៉ាក់ និងលោកប៉ា ដែលមានឥទ្ធិពលខ្លាំងទៅលើការពោះកូនក្នុងផ្ទៃ។ ទោះបីជាលំបាកក៏ដោយ អ្នកម្តាយក៏អាចព្យាយាមបង្កើនលទ្ធភាពនៃការពពោះកូនភ្លោះបានដែរ តាមរយៈការទទួលអាហាររូបត្ថម្ភ និងរបបអាហារប្រចាំថ្ងៃ។
ខាងក្រោមនេះ គឺជាអាហារ ៥ប្រភេទ ដែលជួយបង្កើលទ្ធភាពនៃការពពោះកូនភ្លោះដល់អ្នក៖

១. ដំឡូង យ៉ាម (yam)
ដំឡូងយ៉ាម គឺជាប្រភពដ៏សម្បូរបែបនៃប្រូហ្សេស្តេរ៉ូន និង ហ្វីតូអេស្ត្រូជេន ហើយនេះអាចនាំអោយមានការបញ្ចេញពងអូវុលលើស។ ដូច្នេះ បរិមាណវាខ្ពស់ក្នុងរបបអាហារ ត្រូវបានគេគិតថាជួយបង្កើនឪកាសនៃការពពោះកូនភ្លោះ។ ការសិក្សាមួយ បានសង្កេតឃើញថា ប្រជាជននៃកុលសម្ព័ន្ធ Yoruba ក្នុងប្រទេសនីហ្សេរីយ៉ា មានអត្រាកំណើតកូនភ្លោះខ្ពស់ គឺដោយសារពួកគេទទួលទានដំឡូងច្រើន។
២. ដំឡូងមី
ដំឡូងមី ហៅម្យ៉ាងទៀតថា tapioca គឺជាដំណាំមើមឫស ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។ វាមានបរិមាណនៃអាស៊ីតហ្វូលិក និងវីតាមីន C។ វាត្រូវបានគេសន្មត់ថាសំបកដំឡូងមីមានផ្ទុកសារធាតុគីមីដែលជំនួយដល់ការកើនឡើងនៃការបញ្ចេញពងអូវុលរបស់ស្ត្រី។
៣. អាហារសម្បូរអាស៊ីតហ្វូលិក
ការសិក្សាមួយចំនួនបាននិយាយថា ស្ត្រីដែលទទួលបានអាស៊ីតហ្វូលិកបន្ថែមអាចមានឱកាសខ្ពស់ក្នុងការបង្កើតកូនភ្លោះ។ អាស៊ីតនេះសំខាន់ណាស់ក្នុងបង្កើនលទ្ធភាពបង្កកំណើត និងជួយរក្សាគភ៏។ វាសម្បូរក្នុងអាហារដូចជា ស្ពៃក្តោប ប្រូខូលី ថ្លើម និងគ្រាប់ធញ្ញជាតិជាដើម។
៤. ផលិតផលទឹកដោះគោ
ការសិក្សាមួយបានរកឃើញថា ស្ត្រីដែលទទួលទានផលិតផលទឹកដោះគោច្រើន ទំនងជាមានកូនភ្លោះ។ ការសិក្សាពន្យល់ថា អ័រម៉ូនលូតលាស់ដែលទទួលបានពីផលិតផលទឹកដោះគោ ធ្វើឱ្យបញ្ចេញអ័រម៉ូន (IGF) ដែលជំរុញឱ្យមានការបញ្ចេញពងអូវុលខ្លាំងចំពោះស្ត្រី ដែលនាំឱ្យមានឪកាសមានកូនភ្លោះ។

៥. អាហារសម្បូរស័ង្កសី
អាហារសម្បូរជាតិស័ង្កសីអាចបង្កើនចំនួនមេជីវិតឈ្មោល ដែលជួយអោយប្រសើរឡើងនូវភាពមានកូនចំពោះបុរស និងស្ត្រី។ វាជួយបង្កើនចំនួនមេជីវិតឈ្មោល និងបង្កើនចលនារបស់មេជីវិតឈ្មោល ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការមានគភ៌កូនភ្លោះ។ស័ង្កសីអាចត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងអយស្ទ័រ ក្តាម សំបកខ្យង គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ។
៦. ផ្លែឈើនិងបន្លែ
បន្លែ និងផ្លែឈើដូចជា ចេក ឪឡឹក គីវី ស្វាយ និងស្លឹកបៃតង សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជំរុញឱ្យមានគភ៌ និងជួយបង្កើលទ្ធភាពនៃការមានកូនភ្លោះផងដែរ។
បន្ថែមពីនេះ អ្នកម្តាយគួរថែរក្សាសុខភាពឱ្យបានល្អ គេង និងសម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវត្រៀមខ្លួនឱ្យបានល្អ ក្នុងការយកបុត្រ ដោយទៅពិនិ្យសុខភាពជាមួយគ្រូពេទ្យជាមុនសិនជាដើម៕
ដកស្រង់ពី៖ Healthful Wonders