មិននឹកស្មានសោះ! ម៉ាក់គ្រាន់តែឪ្យកូនញ៉ាំផ្លែទទឹមរាល់ថ្ងៃទទួលបានអត្ថប្រយោជន៍មហាសាល
ផ្លែទទឹមមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់នោះទេ តែវាសម្បូរទៅដោយសារធាតុចិញ្ចិម ដូចជា ជាតិសរសៃ រ៉ែ វីតាមីន និងអាស៊ីតល្អៗជាច្រើន ដែលល្អចំពោះសុខភាពមនុស្ស ពិសេសគឺទារកតូចៗដែលបមានអាយុ ចាប់ពី ៦ខែឡើង។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែទទឹម សម្រាប់កូនរបស់អ្នក៖
១. ជួយដល់ប្រព័ន្ធរំលាយអាហារ
ទារកច្រើនតែជួបបញ្ហាប្រព័ន្ធរំលាយអាហារ ដោយសារប្រព័ន្ធរំលាយអាហារមិនទាន់បានអភិវឌ្ឍពេញលេញ។ ផ្លែទទឹមមានភ្នាក់ងារ antimicrobial ដ៏មានសក្តានុពល ដែលជំនួយនៅក្នុងពោះវៀន។ សារធាតុនេះ នឹងបម្លែង ហើយអាចជួយព្យាបាលបញ្ហារំលាយអាហារ ទល់លាមក ហើមពោះ និងរាគ។
២. បង្កើនភាពស៊ាំ
ផ្លែទទឹមមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដោយសារតែវត្តមានរបស់វីតាមីន C, និងអាស៊ីត មួយចំនួនទៀត។ វាអាចជួយបង្កើនភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺដែលទាក់ទងនឹងការរលាកចំពោះទារកដូចជាផ្តាសាយ និងក្អក។
៣. ជួយសម្លាប់មេរោគក្នុងពោះវៀន
យោងតាមការសិក្សាមួយ ផ្លែទទឹមមានសកម្មភាព anthelmintic ដែលអាចជួយសម្លាប់ និងការពារការរីកលូតលាស់នៃពពួកប៉ារ៉ាស៊ីតជាច្រើនដែលមាននៅក្នុងខ្លួនមនុស្ស។ ការផ្តល់ផ្លែទទឹមដល់ទារកអាចជួយសម្លាប់ដង្កូវពោះវៀនក្នុងទារកបានយ៉ាងល្អ។
៤. ជំនួយដល់ការដុះធ្មេញទារក
ប្រសិទ្ធភាពប្រឆាំងនឹងការរលាកនៃទឹកផ្លែទទឹម អាចជួយបន្ថយការឈឺចាប់អំឡុងពេលទារកចាប់ផ្តើមដុះធ្មេញ ព្រមទាំងជួយរារាំងការពុកធ្មេញ និងរក្សាធ្មេញឱ្យមានសុខភាពល្អផងដែរ។
៥. អាចកាត់បន្ថយគ្រុនក្តៅ
ការឆ្លងមេរោគបាក់តេរី និងវីរុសជាច្រើនប្រភេទ ដូចជា គ្រុនផ្តាសាយ និងជំងឺអុតស្វាយ អាចបណ្តាលឱ្យមានគ្រុនក្តៅចំពោះទារក។ សកម្មភាពប្រឆាំងអតិសុខុមប្រាណរបស់ផ្លែទទឹមអាចជួយកាត់បន្ថយគ្រុនក្តៅចំពោះទារកដែលបណ្តាលមកពីមេរោគទាំងនេះបាន។
ជារួមមកវិញ ប៉ាម៉ាក់មិនគួរមើលរំលងផ្លែទទឹមចំពោះកូនឡើយ ព្រោះវាមានគុណសម្បត្តិច្រើន បើធៀបទៅនឹងផ្លែឈើដ៏ទៃ។ បន្ថែមពីនេះ ត្រូវប្រាកដថា ឱ្យកូនញ៉ាំបានត្រឹមត្រូវ ជៀសវាងការស្លាក់ ឬបើអាចធ្វើជាទឹកទទឹមតែម្តងគឺល្អណាស់៕
ដកស្រង់ពី៖ boldsky