ប៉ាម៉ាក់ដឹងទេ! កូនឧស្សាហ៍ទល់លាមក តើបណ្តាលមកពីអ្វី?
ការទល់លាមកលើទារក និងកុមារគឺជាបញ្ហាទូទៅមួយ ដែលប៉ាម៉ាក់ស្ទើរតែគ្រប់រូបជួបប្រទះ ជាពិសេសទៅលើក្មេងដែលទើបតែផ្តាច់ដោះម្តាយ និងកំពុងមឹមទឹកដោះគោ។ ការទល់លាមកអាចបណ្តាលមកពីបញ្ហាច្រើន និងទាក់ទងទៅដំណើរការពោះវៀនរបស់កុមារ ដែលជាហេតុធ្វើឱ្យលាមករឹង និងក្តៀន។
ខាងក្រោមនេះ គឺជាមូលហេតុ និងដំណោះស្រាយចំពោះបញ្ហាកូនទល់លាមក៖

១. មូលហេតុធ្វើឱ្យកូនទល់លាមក
ការទល់លាមកភាគច្រើនកើតឡើងនៅពេលដែលកាកសំណល់ ឬលាមកផ្លាស់ទីយឺតពេកតាមបំពង់រំលាយអាហារ ដែលបណ្តាលឱ្យលាមករឹង និងស្ងួត។ កត្តាជាច្រើនអាចរួមចំណែកដល់ការទល់លាមកចំពោះទារក និងកុមារ រួមមាន៖
- មិនទទួលទានផ្លែឈើ និងបន្លែដែលសម្បូរជាតិសរសៃ ឬជាតិទឹកគ្រប់គ្រាន់
- មិនអើពើនឹងការជម្រុញឱ្យកូនចេះប្រើបង្គន់
- ផឹកទឹកមិនគ្រប់គ្រាន់
- ប្ដូរទៅអាហាររឹង ឬពីទឹកដោះម្តាយទៅជាអាហារបំប៉ន ឬទឹកដោះគោ (ទារក)
- ការផ្លាស់ប្តូរនៅក្នុងស្ថានភាព ដូចជាការធ្វើដំណើរ ការចាប់ផ្តើមសាលារៀន ដែលកូនអ្នកអាចទប់ មិនហ៊ានចូលបង្គន់
- ជំងឺនៃពោះវៀនដូចជាជំងឺដែលប៉ះពាល់ដល់សាច់ដុំពោះវៀនឬសរសៃប្រសាទ
- ការប្រើប្រាស់ថ្នាំមួយចំនួន

២. សញ្ញាបង្ហាញថាកូនអ្នកកំពុងទល់លាមក ឬក្តៀន
ជាធម្មតានៅពេលទល់លាមក កូនរបស់អ្នកនឹងមានអារម្មណ៍មិនស្រួលឡើយ ពិសេសគឺឈឺចាប់ ឬអាចយំនៅពេលបន្ទោបង់។ សញ្ញាមួយចំនួនខាងក្រោមនេះ អាចបញ្ជាកថាកូនរបស់អ្នកកំពុងទល់លាមក៖
- ទារកមានភាពច្របូកច្របល់ និងស្ដោះទឹកមាត់ញឹកញាប់
- ពិបាកក្នុងការបន្ទោបង់
- លាមករឹង ស្ងួត និងមានទំហំធំ
- កូនឈឺចាប់ពេលបន្ទោបង់
- ឈឺពោះនិងហើមពោះ
- មានឈាមនៅជាប់ជាមួយនឹងលាមក
- បន្ទោបង់តិចជាង ៣ដងក្នុងមួយសប្តាហ៍
៣. តើប៉ាម៉ាក់គួរធ្វើដូចម្តាចនៅពេលកូនទល់លាមក?ចំពោះទារកអាយុ ២ខែ៖
ចំពោះទារកអាយុ ២ខែ៖ សាកល្បងទឹកផ្លែឈើពី 59 ទៅ 118 មីល្លីលីត្រ នៃទឹកផ្លែឈើ (ទំពាំងបាយជូ ផ្លែពែរ ផ្លែប៉ោម) ពីរដងក្នុងមួយថ្ងៃ។
ចំពោះទារកយុលើសពី 4 ខែ៖ ប្រសិនបើទារកបានចាប់ផ្តើមញ៉ាំអាហាររឹង សូមសាកល្បងអាហារទារកដែលមានជាតិសរសៃខ្ពស់ដូចជា សណ្តែក សណ្តែក ផ្លែប៉ែស ផ្លែពែរ ផ្លែព្រូន និងស្ពៃខ្មៅ ពីរដងក្នុងមួយថ្ងៃ។

ចំពោះកុមារ
- ឱ្យកូនញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន និងអាហារសម្បូរជាតិសរសៃ ដូចជាគ្រាប់ធញ្ញជាតិ។
- ជៀសវាងអាហារមួយចំនួនដូចជាឈីស អាហាររហ័ស អាហារដែលបានរៀបចំ និងកែច្នៃ សាច់ និងការ៉េម
- ឱ្យកូនផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ
- ទៅជួបពេទ្យប្រសិនបើកូននៅតែទល់លាមក និងក្តៀនញឹកញាប់
- ប្រើប្រស់ថ្នាំទល់លាមក ប៉ុន្តែប្រើឱ្យត្រឹមត្រូវតាមការណែនាំ
ការទល់លាមកចំពោះទារក និងកុមារគឺជារឿងធម្មតាណាស់ ហើយជារឿយៗទាក់ទងនឹងទម្លាប់នៃការញ៉ាំ របស់ពួកគេ ដូច្នេះអ្វីដែលប៉ាកម៉ាក់គួរយកចិត្តទុកដាក់នោះគឺ ទៅលើរបបអាហាររបស់កូន៕
ដកស្រង់ពី៖ MedinePlus Mayoclinic VerywellFamily