មិននឹងស្មានសោះ! គ្រាន់តែញ៉ាំទឹកដោះគោមួយកែវរាល់ថ្ងៃពេលពពោះទទួលអត្ថប្រយោជន៍ជាច្រើន
វាជារឿងសំខាន់ដែលស្រ្តីពពោះត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារដែលខ្លួនទទួលទាន ពោលគឺជ្រើសរើសអាហារណាដែលសម្បូរជីវជាតិ វីតាមីន ជាតិសរសៃ និងវីតាមីនខ្ពស់ ដើម្បីជំនួយដល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។
ទឹកដោះគោក៏មិនត្រូវមើលរំលងឡើយ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ស្ត្រីពពោះ ទទួលបានពីការញ៉ាំទឹកដោះគោ៖

១. សំបូរវីតាមីន D និងកាលស្យូម
ទឹកដោះគោមានជីវជាតិខ្ពស់ និងជាប្រភពដ៏សំខាន់នៃជាតិកាល់ស្យូម និងវីតាមីន D។ យោងតាមការសិក្សានិយាយថា ការទទួលបានវីតាមីន D គ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ អាចបន្ថយហានិភ័យនៃការកើតអាឡែស៊ីរបស់ទារកនាពេលអនាគត។
២. ជម្រុញការលូតទារក
ការផឹកទឹកដោះគោអំឡុងពេលមានផ្ទៃពោះ ក៏អាចមានឥទ្ធិពលជំរុញការលូតលាស់របស់ទារកផងដែរ ហើយវាអាចជួយឱ្យទារកលូតកម្ពស់បាន។ ទារកក៏អាចមានកម្រិតអាំងស៊ុយលីនខ្ពស់នៅក្នុងឈាមនៅពេលមានវ័យជំទង់ ដែលអាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។
៣. សម្បូរប្រូតេអ៊ីន និងសារធាតុចិញ្ចឹម
ទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតអាមីណូ និងអាស៊ីតខ្លាញ់ ដែលទាំងអស់នេះមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទរបស់ទារក។ ដោយសម្បូរជាតិកាល់ស្យូម និងជាតិដែក ទឹកដោះគោជួយក្នុងការបង្កើត និងអភិវឌ្ឍឆ្អឹងរបស់ទារក និងដឹកជញ្ជូនអុកស៊ីហ្សែនទៅទារក។

៤. អត្ថប្រយោជន៍ផ្សេងៗទៀត
ទឹកដោះគោដើរតួជាអង់ទីអុកស៊ីដង់ដ៏មានប្រសិទ្ធភាព ដែលអាចបន្ថយស្រ្តីពពោះពីការក្រហាយទ្រូងបាន។ វាមានអ៊ីយ៉ូត ដែលជួយពង្រឹងការលូតលាស់ខួរក្បាលរបស់ទារក និងបង្កើន IQ របស់កុមារ។
៥. ប្រភេទទឹកដោះគោដែលស្ត្រីពពោះ គួរជ្រើសរើស
- ទឹកដោះគោសុទ្ធ (Whole Milk) ៖ សំដៅលើទឹកដោះគោដែលមិនបានឆ្លងកាត់ការផ្លាស់ប្តូរសារធាតុចិញ្ចឹម ហើយសម្បូរជាតិខ្លាញ់ច្រើន
- ទឹកដោះគោប៉ាស្ទ័រ
- ទឹកដោះគោឆៅ
បន្ថែមពីនេះ អ្នកម្តាយគួរព្យាយាមទទួលទានអាហារដែលសម្បូរអាហាររូបត្ថម្ភបន្ថែម ពិសេសគឺសម្រាកឱ្យបានគ្រប់គ្រាន់ និងជៀសវាងអាហារ ឬសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ខ្លួន និងកូនក្នុងផ្ទៃ៕
ដកស្រង់ពី៖ FirstcryParenting