អ្នកម្តាយគួរដឹង! ចេញសញ្ញាគ្រោះថ្នាក់ ៥នេះអាចជារឿងមិនល្អកំឡុងពេលសម្រាល
ការសម្រាលកូនគឺមិនមែនជារឿងងាយទេ ដោយអ្នកម្តាយត្រូវឆ្លងកាត់ការលំបាក និងភាពឈឺចាប់ជាច្រើន ហើយមានតែស្ត្រីប៉ុណ្ណោះដែលអាចយល់អារម្មណ៍មួយនេះ។ មានរឿងជាច្រើនដែលអ្នកម្តាយត្រូវឆ្លងកាត់ក្នុងកំឡុងពេលសម្រាល ហើយ ក៏មានសញ្ញាមួយចំនួនក៏អាចជារឿងមិនល្អ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកម្តាយ និងកូនផងដែរ។
ខាងក្រោមនេះ គឺជាសញ្ញាមិនល្អ ទាំង ៥ក្នុងកំឡុងពេលសម្រាល៖
១.ដាច់ ឬរលាត់ស្បូន
ការដាច់ផ្នែកណាមួយនៃស្បូនគឺបង្កហានិភ័យខ្លាំង ដល់អ្នកម្តាយ និងកូន ហើយវាអាចកើតឡើងដោយមិនមានការព្រាងទុកឡើយ។ វាមានគ្រោះថ្នាក់ ដោសារវាអាចកើតឡើងភ្លាមៗ ដែលធ្វើឱ្យទារកប្រឈមនឹងការខ្វះអុកស៊ីហ្សែន ប៉ះពាល់ខួរក្បាល ឬអាចឈានដល់ការបាត់បង់ជីវិតថែមទៀតផង។ វិធីល្អបំផុតនោះគឺ ត្រូវសម្រាលដោយវះកាត់ភ្លាមៗ ឱ្យបានលឿនដើម្បីសង្គ្រោះទារក។
២. ទារកចេញខុសទីតាំង
សញ្ញាគ្រោះថ្នាក់ពេលសម្រាលមួយទៀត គឺដៃ ឬជើងទារកចេញមកមុន ពោលគឺទារកកំពុងស្ថិតក្នុងទីតាំងមិន ប្រក្រតី។ ជាធម្មតា ពេលសម្រាលកូន ទារកគឺកើតចេញក្បាលមុនដៃជើង។ ជាទូទៅត្រូវការជំនួញខ្លាំងពីគ្រូពេទ្យ ដើម្បីជួយសង្គ្រោះអាអូន។
៣. ធ្លាក់ឈាមច្រើនពេក
ការធ្លាក់ឈាមច្រើនពេកក្នុងពេលសម្រាលក៏ជាសញ្ញាមិនល្អ និងគ្រោះថ្នាក់មួយផងដែរ។ វាអាចទាក់ទងទៅនឹងស្បូន ឬនៅពេលដែលអ្នកម្តាយសម្រាលកូនដោយវះកាត់។
៤. បញ្ហាទងផ្ចិត
ទងផ្ចិតគឺជាខ្សែជីវិតរបស់កូនក្នុងផ្ទៃ ផ្គត់ផ្គង់ឈាម និងសារធាតុចិញ្ចឹមសំខាន់ៗ។ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ក្នុងពេលសម្រាល ឬសម្រាលកូនផងដែរ ប្រសិនបើវារុំទារក ឬផ្នែកណាមួយនៃអវយវៈទារក ដូចជាដៃ ក និង ជើងជាដើម។ វាអាចកាត់បន្ថយលំហូរឈាម កំណត់ប្រភពអុកស៊ីសែនរបស់ទារក ឬខូចខាតប្រព័ន្ធប្រសាទកណ្តាល និងអាចគ្រោះថ្នាក់ខ្លាំងជាងនេះក៏មាន។
៥. ការសម្រាលមិនគ្រប់ខែ
ការសម្រាលមុខខែ គឺជារឿងមួយដែលកើតឡើងមុនសប្តាហ៍ទី 37 នៃការមានផ្ទៃពោះ ដោយហេតុនេះវាបានកាត់បន្ថយការវិវឌ្ឍន៍គភ៌ខ្លីសម្រាប់ទារក ហើយអាចនាំទៅរកផលវិបាកធ្ងន់ធ្ងរដល់ទារក ដូចជាបញ្ហាដកដង្ហើម ពិការការស្តាប់ និងពន្យារការវិវត្តន៍ជាដើម។
ជារួមមកវិញ អ្នកម្តាយគួរត្រៀមខ្លួនឱ្យបានល្អសម្រាប់ការសម្រាល ជាពិសេសគឺទៅលើផ្លូវអារម្មណ៍ និងរបបអាហារត្រឹមត្រូវ ដែលសម្បូរជីវជាតិ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹម ដើម្បីជំនួយដល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ៕
ដកស្រង់ពី៖ The New York Times pregnancy birth and baby birth injury help center