ប៉ាម៉ាក់កុំរំលង! តិចនិច ៤ជួយឱ្យកូនឡើងទម្ងន់លឿនតាមបែបធម្មជាតិ

មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​កុមារ​ខ្លះ​មាន​ទម្ងន់​មិន​គ្រប់ ហើយវាក៏ប៉ះពាល់ដល់ការលូតលាស់រាង្គកាយ និងសុខភាព ព្រមទាំងខួរក្បាលផងដែរ។ ហ្សែន របបអាហារ ឬការផ្លាស់ប្តូរការលូតលាស់ជាដើម គឺជាមូលហេតុមួយចំនួនដែលបណ្តាលឱ្យទារកទើបចេះដើរតេះតះមានទម្ងន់ទាប។ ដូច្នេះក្នុងនាមជាប៉ាម៉ាក់គួរយកចិត្តទុកដាក់ទៅលើចំណុចនេះឱ្យបានល្អ។

ខាងក្រោមនេះគឺជាវីធី ៥យ៉ាងដើម្បីជួយឱ្យកូនឡើងទម្ងន់លឿនតាមបែបធម្មជាតិ៖

១. ឱ្យកូនញ៉ាំអាហារទៀងទាត់
កំហុសធំមួយរបស់ប៉ាម៉ាក់មួយចំនួនគឺ ឱ្យកូនញ៉ាំអាហារតាមតែចិត្តកូនចង់ ពោលគឺបើកូនចង់ញ៉ាំបាន អត់ក៏បាន។ ទោះបីដំបូងៗវាមិនអី ប៉ុន្តែយូរៗទៅ វានឹងបង្កើតជាទម្លាប់ ហើយក៏ធ្វើឱ្យកូនបាត់បង់ចំណង់អាហារផងដែរ។ ដូច្នេះវាជាការល្អណាស់ ដែលឱ្យកូនញ៉ាំទៀងទាត់ ព្រោះជួយឱ្យពួកគេទទួលរបបអាហារ និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលរាង្គកាយត្រូវការ និងមានទម្ងន់ល្អផងដែរ។

២. បន្ថែមអាហារដែលមានជាតិខ្លាញ់
អាហារដែលមានជាតិខ្លាញ់ច្រើន ដូចជា ដំឡូងបារាំង ទឹកដោះគោយ៉ាអួរ សណ្តែកសៀង ឈីស ផ្លែបឺរជាដើម គឺជាផ្នែកជម្រុញឱ្យកុមារឡើងទម្ងន់លឿន ព្រោះវាផ្គត់ផ្គង់កាឡូរីខ្ពស់ដែលជាភ្នាក់ងារសំខាន់ក្នុងការឡើងទម្ងន់។

៣. បន្ថែមជំនួយពីអាហារបំប៉ន
វាអាចជាគំនិតល្អក្នុងការរួមបញ្ចូលអាហារបំប៉ននៅក្នុងរបបអាហារ ជាពិសេសប្រសិនបើកូនរបស់អ្នកមានចំណង់អាហារទាប។ អាហារបំប៉នវីតាមីនគួរតែរួមបញ្ចូលវីតាមីន A, C, និង D ហើយពួកវាគួរតែត្រូវបានបង្កើតជាពិសេសសម្រាប់ក្រុមអាយុរបស់កុមារ។

៤. បន្ថែមអាហារសម្រន់ដែលមានកាឡូរីខ្ពស់
កុមារខ្លះញ៉ាំក្នុងបរិមាណតិចតួចណាស់ ដូច្នេះបរិមាណអាហារហាក់ដូចជាមិនអាចជួយបានឡើយ ហើយវាជាការល្អបំផុតក្នុងការណែនាំអាហារដែលមានកាឡូរីខ្ពស់សម្រាប់ពួកគេ។ នេះនឹងធានាថា កូនតូចរបស់អ្នកកំពុងទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ។ រួមបញ្ចូលអាហារដូចជាផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ពេញលេញ និងរបបអាហារសម្បូរកាឡូរីផ្សេងទៀតទៅកាន់ពួកគេ។

ជារួមមកវិញ វាគឺជារឿងសំខាន់ណាស់ក្នុងការយកចិត្តទុកដាក់ទៅលើទម្ងន់របស់កូន ហើយប៉ាម៉ាក់ត្រូវប្រាកដថា​កូនទទួលបានអាហាររូបត្ថម្ភ សារធាតុចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់ ពីរបបអាហារប្រចាំថ្ងៃ ដែលគេទទួលទាន៕

ដកស្រង់ពី៖ Your kids Table Firstcry Parenting