ពពោះជៀសឪ្យឆ្ងាយ! ពពោះហិត ឬជក់បារីអេឡិចត្រូនិច( Vape) អាចប៉ះពាល់ខ្លាំងទាំងម្តាយ និងកូន

ជាការពិតណាស់ បារីត្រូវបានគេហាមដាច់ខាតនៅអំឡុងពេលពពោះ ព្រោះវាប៉ះពាល់ខ្លាំងទាំងម្តាយ និងកូន។ ហើយថ្មីៗនេះឃើញមានការនិយមប្រើប្រាស់ បារីអេឡិចត្រូនិច (Vape) ដែលជាឧបករណ៍ទំនើបមួយ ហើយវាក៏សម្បូរផ្សែងទៀតផង។

ម៉ាក់ៗប្រាកដជាចង់ដឹងហើយថា ការជក់ vap ឬ ហិតផ្សែងរបស់វា នៅអំឡុងពេលពពោះអាចបង្កផលប៉ះពាល់ ដូចបារីដែរឬទេ។ ដូច្នេះអត្ថបទនេះ នឹងបកស្រាយឱ្យអ្នកបានដឹងកាន់តែច្បាស់៖

១. តើការជក់ Vape អំឡុងពេលពពោះគ្រោះថ្នាក់ដែរឬទេ?
ការប្រើបារីអេឡិចត្រូនិច (vaping) អំឡុងពេលមានផ្ទៃពោះគឺមិនមានសុវត្ថិភាពទេ។ ភាគច្រើនវាមានផ្ទុកជាតិនីកូទីន ដែលបំផ្លាញខួរក្បាលទារកកំពុងលូតលាស់ និងសរីរាង្គផ្សេងៗទៀតជាអចិន្ត្រៃយ៍។ សារធាតុរាវក្នុង vape ក៏មានសារធាតុគីមី រសជាតិ និងសារធាតុបន្ថែមផ្សេងទៀត ដែលមិនមានសុវត្ថិភាពសម្រាប់កូនរបស់អ្នក។ ស្ត្រីមានផ្ទៃពោះច្រើនតែមិនដឹងថាតើបារីអេឡិចត្រូនិច មានផ្ទុកជាតិនីកូទីនដែរឬទេ ហើយវាគឺគ្រោះថ្នាក់ខ្លាំងណាស់។

២. ផលប៉ះពាល់ដែលស្ត្រីពពោះ ហិតផ្សែងនៅជិតអ្នកជក់ Vape ញឹកញាប់
មិនខុសអ្វីប៉ន្មានពីការប្រើប្រាស់នោះទេ ការហិតផ្សែងបារីអំឡុងពេលមានផ្ទៃពោះ គឺ នាំឱ្យមានផលវិបាកអំឡុងពេលសម្រាល ការកើតមិនគ្រប់ខែ ការរលូតកូន ពិការភាពពីកំណើត និងរោគសញ្ញាមរណភាពទារកភ្លាមៗ (SIDS)។ ទោះជាយ៉ាងណាក៏ដោយ បារីអេឡិចត្រូនិចគឺពិតជាមានគ្រោះថ្នាក់តិចជាងបារី តែជាការល្អ អ្នកម្តាយត្រូវចៀសវាងកាន់តែឆ្ងាយ គឺកាន់តែល្អ។

ជារួមមកវិញមិនថាបារី ឬបារីអេឡិត្រូនិចនោះទេ គឺពិតជាប៉ះពាល់ខ្លាំងណាស់ ទាំងម្តាយ និងការលូតលាស់របស់កូនក្នុងផ្ទៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើចៀសបានគួរនៅឱ្យឆ្ងាយទើបជាការល្អ។ បន្ថែមពីនេះត្រូវរក្សាសុខភាព និងទទួលទានរបបអាហារឱ្យបានត្រឹមត្រូវ ដែលសម្បូរសារជាតិចិញ្ចឹម ប្រូតេអ៊ីន និងវីតាមីន៕

ដកស្រង់ពី៖ Academic Oxford smokefreeaction